Sunday, May 31, 2015

សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសហការជាមួយស.ស.យ.កខេត្តកំពង់ឆ្នាំងរៀបចំប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា និងបានចែក អំណោយសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួន៣៥០០នាក់



កំពង់ឆ្នាំង៖សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយស.ស.យ.កខេត្តកំពង់ឆ្នាំងនិងសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំង
២០១៥ បានរៀបចំប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៦៦នៅក្នុងសាលាបឋម
សិក្សាគំរូក្រុងកំពង់ឆ្នាំងក្រោមអធិបតីភាពឯកឧត្តម ម៉ាន សុគ្រី អនុរដ្ឋលេខាធិការក្រសួង
កសិកម្ម និងជាសមាជិកអចិន្រៃយ៍ ស.ស.យ.រាជធានីភ្នំពេញ  លោកជំទាវ សួស រដ្ឋាវី 
អនុរដ្ឋលេខាធិកាក្រសួងការងារ និងជាសមាជិ កអចិន្ត្រៃយ៍ ស.ស.យ.រាជធានីភ្នំពេញ   
លោក ង៉យ ហេន តំណាងអង្គការមូលនិធិកុមារកម្ពុជា  លោក សោម សុជាតា អនុប្រធាន 
ស.ស.យ.ក ខេត្តកំពង់ឆ្នាំងលោកហ៊ីងភ័ព្វមិនា  អភិបាលរងក្រុងកំពង់ឆ្នាំងអ៊ុំសាខន
តំណាងមន្ទីរអប់រំខេត្តប្រតិភូសសយករាជធានីភ្នំពេញប្រតិភូអង្គរមូលនិធិកុមារកម្ពុជា 
លោកគ្រូអ្នកគ្រូ នាយកសាលាមកពីសាលាបឋមសិក្សា៣គឺៈសាលាគំរូក្រុង សាលា
បឋមសិក្សាអនុវត្តន៍ និង សាលាបឋមសិក្សាក្តីត្នោត ព្រមទាំងសិក្សានុសិស្សជាង
១.០០០នាក់ចូលរួមក្នុងកម្មវិធីនេះផងដែរ។លោកសោមសុជាតាអនុប្រធានសសយកខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖សសយក
រាជធានីភ្នំពេញនិងអង្គការមូលនិធិកុមារកម្ពុជា ក៍បាននាំមកសម្ភារៈសិក្សា សម្ភារៈកីឡា 
និងស្បែកជើង ចែកជូនដល់សិស្សានុសិស្សចំនួន៣៥០០នាក់នៅក្នុងសាលាបឋម
សិក្សាទាំង៣គឺសាលាគំរូក្រុង សាលាបឋមសិក្សាអនុវត្តន៍ និង សាលាបឋមសិក្សា
ក្តីត្នោត ហើយសសយកខេត្តកំពង់ឆ្នាំងបានឧបត្ថម្ភថវិការៀបចំកម្មវិធីចំនួន៤១ម៉ឺនរៀល
សំរាប់រៀបចំក្នុងកម្មវិធីផងដែរ។
     លោកជំទាវ សួស រដ្ឋាវី អនុរដ្ឋលេខាធិកាក្រសួងការងារ និងជាសមាជិកអចិន្ត្រៃយ៍ 
ស.ស.យ.រាជធានីភ្នំពេញ  បានអានសេចក្តីថ្លែងការណ៍របស់សម្តេចនាយករដ្ឋមន្ត្រី 
ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដោយបញ្ចាក់ថា៖កុមារកម្ពុជាត្រូវបានយក
ទុកដាក់ថែទាំ និងចាត់ទុកកុមារជាពន្លកថ្មីនៃប្រទេសជាតិ និងកុមារត្រូវបានគោរព
សិ ទ្ធជាមូលដ្ឋាន គឺសិទ្ធរស់រានមានជីវិត  សិទ្ធរៀនសូត្រ  សិទ្ធអភិវឌ្ឍន៍ និងសិទ្ធិ
ក្នុងការចូលរួម។ក្នុងនោះដែរ គ្រប់គ្នាត្រូវចូលរួមទប់ស្កាត់និងប្រឆាំងពលកម្មលើ
កុមារ ទារុណកម្មលើកុមារ ការជួញដូរស្ត្រីនិងកុ មារ យកចិត្តទុកដាក់ថែទាំ
សុខភាពមាតានិងទារក។គ្រប់មាតាបិតានិងអាណាព្យាបាល ត្រូវបញ្ជូនកូនចៅ
គ្រប់អាយុអោយចូលរៀន គ្រប់សាលាបឋមសិក្សារបស់រដ្ឋ លោកគ្រូ អ្នកគ្រូត្រូទទួលសិស្សអោយចូលរៀនដោយមិនបង់ថ្លៃ និងនៅគ្រប់មូលដ្ឋាន
ត្រូវយកចិត្តទុកដាក់ជួយទំនុកបំរុងកុមារក្រីក្រ កុមារកំព្រា កុមារគ្មានទីពឹង 
អោយពួគេបានចូលរៀន មានបាយហូបចុកគ្រប់គ្រាន់ មិនបណ្តែតបណ្តោយ
អោយកុមារដើរសុំទាន អោយកុមារសេពគ្រៀងងញៀនឡើយ។

            ឯកឧត្តមម៉ាន សុគ្រីសមាជិកអចិន្រ្តៃសសយករាជធានីភ្នំពេញ បានមាន
ប្រសាសន៍ ថា៖ថ្ងៃទី១ ខែមិថុនា ជាទិវាខួបលើកទី៦៦ទិវាកុមារអន្តរជាតិ និងជាខួបលើក
ទី១៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារថ្ងៃទី១២មិថុនា ឆ្នាំ២០១៥។ការប្រារព្ធខួប
ទិវាកុមារអន្តជាតិនេះ គឺនៅលើអន្តជាតិបានរំលឹកឡើងវិញនូវរបបអីធ្លែរ ដែលបានកាប់សម្លាប់កុមាររាប់ពាន់នាក់ក្នុងពេលដែលគេគ្រប់គ្រងអំណាច។
ដោយឡែកនៅក្នុងប្រទេសកម្ពុជា ក៏មិនភ្លេចដែរនៅក្នុងរបបប៉ុពត ដែលគេបង្ខំអោយ
កុមារកម្ពុជារាប់ម៉ឺននាក់ធ្វើពលកម្មលើកទំនប់ជីកប្រឡាយ និងកុមារមួយចំនួនក្លាយ
ជាឃាតករដ៏សាហាវសម្លាប់ជាតិសាសន៍ឯង។អ្វីដែលមានដូចថៃ្ងនេះគឺដោយសារគុណថៃ្ងរំដោះ៧មករាឆ្នាំ១៩៧៩ក្រោមការដឹកនាំ
ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាទាំងបីប្រមុខដឹក
នាំគណបក្សប្រជាជនជាពិសេសនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ
ហ៊ុនសែនចាប់កសាងប្រទេសតាំងពីបាតដៃទទេរហូតដល់មានការរីកចំរើនដូច
បច្ចុប្បន្ននេះ។
           
នៅចុងបញ្ចប់កម្មវិធីនេះគណៈអធិបតីបានចែកអំណោយជាសម្ភារៈសិក្សា សម្ភារៈ
កីឡា និងស្បែកជើងដល់សិស្សានុសិស្សចំនួនយ៣០នាក់តំណាងអោយសិស្ស
សាលាបឋមសិក្សា ចំនួន៣៥០០នាក់នៅក្នុងសាលាបឋមសិក្សាទាំង៣ចែករង្វាន់
អនុស្សាវរីយ៍ដល់លោក គ្រូអ្នកគ្រូនិងបានដាំកូនឈើទុកជាអនុស្សាវរីយ៍ 
ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនានិងបុគ្គលិកអង្គការបានប្រលងគូ
គំនូរនិងលេងល្បែងល្បងប្រាជ្ញាផងដែរ៕Vannak





















blogger