កំពង់ឆ្នាំង៖អនុវត្តតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល និងគោលការណ៍
មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥នេះ
លោកជំទាវកែច័ន្ទមុនីអនុប្រធានកត្តិយស
គណៈកម្មការធិការសាខាកាកបាទក្រហមខេត្ត
និងឯកឧត្តមអ៊ុនសំអុលប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួមដំណើ
ដោយលោកម៉មឈឿមលោកស្រីឡុញពិសាសមាជិកកាកបាទក្រហមខេត្តកំពង់ឆ្នាំង
បាននាំយកអំណោយ
ទៅផ្តល់ជូនក្រុមគ្រួសារជនរងគ្រោះមួយគ្រួសារ ដែលរងគ្រោះ
ដោយរន្ទះបាញ់ស្លាប់
និងគ្រួសារមួយទៀតដែលកុមារាម្នាក់រងគ្រោះដោយពស់ចឹក
រលួយជើង។
លោក ឈួរ ថន
ចៅសង្កាត់ខ្សាមអោយដឹងថា៖បុរសដែលត្រូវរន្ទះបាញ់ស្លាប់
កាលពីម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២៩
ខែឧសភា ឆ្នាំ២០១៥ នៅចំណុចបឹងធំ គឺជាប្រជាពលរដ្ឋរបស់លោក រស់នៅក្នុងភូមិទី៦
សង្កាត់ខ្សាម ជនររគ្រោះមានឈ្មោះ
ស៊ូ យន
ហៅពៅ អាយុ៤៣ឆ្នាំ មានប្រពន្ធចុងឈ្មោះ ប៉ោង
សុភា អាយុ៣៧ឆ្នាំ នាងក៏បានរងរបួសធ្ងន់ដោយសាររន្ទះបាញ់ជានួយប្តីដែរ
នាងមានប្តីមុនកូន៥នាក់។ចំណែកប្រពន្ធដើមបុរសរងគ្រោះ ឈ្មោះ ឯក វ៉ុន
អាយុ៣៩ឆ្នាំ មានកូន៤នាក់ រស់នៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ពួកនាងទាំង២នាក់គឺសុទ្ធ
តែជាគ្រួសារក្រីក្រ។
ឯកឧត្តម អ៊ុន សំអុល
ប្រធានគណៈកម្មាការធិការសាខាកាកបាទក្រហមខេត្ត ជាអភិបាលរងខេត្ត និងលោកជំទាវ កែ
ចន្ទ័មុនី អនុប្រធាកិត្តិយសគណៈកម្មាការធិការ
សាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយចែកជូនគ្រួសារបុរសរងគ្រោះ
ខាងលើនេះនៅក្នុងសាលាបុណ្យភូមិទី៦សង្កាត់ខ្សាម
ដើម្បីឧបត្ថម្ភក្នុងពិធីបុណ្យសព
រួមមាន៖ អង្ករ៥០គីឡូ និងថវិកា៤០ម៉ឺនរៀល
ដែលជាអំណោយរបស់កាកបាទក្រហម
កម្ពុជាខេត្តកំពង់ឆ្នាំង និងលោកជំទាវកែច័ន្ទមុនី។
ដោយឡែកនៅក្នុងមន្ទីរពេទ្យខេត្តវិញនៅព្រឹកថ្ងៃដដែល ស្រ្តីឈ្មោះ ឈឿន យ៉េនអាយុ២៨ឆ្នាំ
រស់នៅភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ
ជាម្តាយកុមារា
ឈ្មោះ យន្ត័ ចន្ទ័លី អាយុ១០ឆ្នាំ
ដែលបានរងគ្រោះដោយពស់ចឹករលួយប្តអប់ជើងខាង
ស្តាំ កាលពី៣ខែមុន មើលមិនជាក៏បានទទួលអំណោយពីឯកឧត្តម
និងលោកជំទាវ
ចំនួន២៣ម៉ឺនរៀល និងគ្រឿងឧបភោគមួយចំនួនទៀតហើយលោកជំទាវកែច័ន្ទមុនីបាន
ឧបត្ថម្ភដល់អ្នកជំងឺ២នាក់ម្នាក់ៗ២ម៉ឺនរៀលផងដែរ។
ឯកឧត្តមនិងលោកជំទាវ
បានមានប្រសាសន៍ទោកាន់ក្រុមគ្រួសារជាជនរង
គ្រោះទាំង២គ្រួសារថា៖អោយទាំងនេះគឺជាអំណោយមនុស្សធម៌របស់កាកបាទក្រហម
កម្ពុជា
និងសប្បុរសជន ដែលផ្តល់ជូនជនរងគ្រោះទាំងអស់ដោយមិនប្រកាន់និន្នាការ
ជាអ្វីឡើយ ដែលនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេច
នាយករដ្ឋមន្ត្រី
ហ៊ុនសែន
ដែលតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋរងគ្រោះ
គ្រប់ទីកន្លែង៕ Vannak