Sunday, May 31, 2015

គ្រួសារម្ចាស់មេគោដែលត្រូវរថយន្តបុកបានទទួលថវិការបស់សម្តេចតេជោហ៊ុនសែននិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន



កំពង់ឆ្នាំង៖នៅព្រឹកថៃ្ងទី២៩ខែឧសភាឆ្នាំ២០១៥ឯកឧត្តមឈួរច័ន្ទឌឿន
អភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរដោយឯកឧត្តមកែវ ពៅប្រធានមន្ទីរ
សាធារណៈការខេត្តលោក ម៉ម ឈឿមប្រធានមន្ទីរព័ត៌មានខេត្តលោក
ឡុចសុវណ្ណារ៉ាស្នងការរងខេត្តលោកហៃមនោរម្យអភិបាលក្រុងកំពង់ឆ្នាំង
និងអាជ្ញាធរដែនដីបានចុះសាកសុខទុក្ខនិងនាំយកថវិកា៨០ម៉ឺនរបស់
សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូន
ដល់គ្រួសារគ្រួសារឈ្មោះ គឹម ឆៃ អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះ ញឹក ចាន់ឌី 
អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិធម្មយុត្ត សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
        លោក ឡុច វណ្ណារ៉ា ស្នងការរងទទួលបន្ទុកការិយាល័យកណ្តាល
សណ្តាប់ធ្នាប់បានអោយដឹងថា៖ម្ចាស់គោមានឈ្មោះ គឹម ឆៃ អាយុ៥៣ឆ្នាំ និង
ប្រពន្ធឈ្មោះ ញឹក ចាន់ឌី អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិធម្មយុត្ត សង្កាត់
ប្អេរ ក្រុងកំពង់ឆ្នាំង ហើយមានមុខរបរធ្វើស្រែ និងចិញ្ចឹមគោញី។នៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ លោក គឹម ឆៃ បានដឹកគោឆ្លងថ្នល់បំរុងយកទៅឃ្វាលនៅចំណុចទួលអំពិលដូចសព្វមួយ
ដង នៅពេលគាត់កំពុងដឹកគោឆ្លងថ្នល់នោះ មានរថយន្តមួយគ្រឿងបាន
បើកក្នុងល្បឿនយ៉ាងលឿននៅក្នុងក្រុង មកបុកចំគោញីគាត់មួយក្បាលនោះ
ងាប់ភ្លាមៗនៅកន្លែងកើតហេត។ក្រោយមកម្ចាស់រថយន្តបានទាមទារអោយគាត់សងប្រាក់ចំនួន៥០០ដុល្លា ដោយគ្មានប្រាក់គាត់នឹងប្រពន្ធបានអោយគោងាប់នោះទៅម្ចាស់រថយន្តទៅ។
        ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា៖សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ក្រោយពីបាននូវព័ត៌មានខាងលើ
ភ្លាមៗ សម្តេចទាំង២បានអោយឯកឧត្តម ចុះមកពិនិត្យមើលដល់ផ្ទះ និងបាន
ផ្ញើជូននូវថវិកាចំនួន៨០ម៉ឺនរៀល គ្រាន់ដោះស្រាយជីវភាពនិងសំរួលនូវការ
លំបាកបានមួយរយៈជូនដល់គ្រួសារលោកគឹមឆៃ។ឯកឧត្តមក៍បានក្រើនរំលឹកផងដែរដល់សមត្ថកិច្ចជំនាញអោយពង្រឹងបន្ថែម
ទៀតទៅលើអ្នកបើកបរហួសល្បឿនកំណត់នៅក្នុងក្រុង បើមានករណីបុក
សត្វពាហនៈឆ្លងថ្នល់ត្រូវអនុវត្តតាមច្បាប់ តែក៍ត្រូវមើលទិដ្ឋភាពជុំវិញ និងដោះស្រាយអោយទទួលយកបានទាំងសងខាង។
       អាជ្ញាធរដែនដី លោក គឹម ឆៃ និងប្រពន្ធ បានថ្លែងអំណរគុណយ៉ាង
ជ្រាវជ្រៅដល់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមជូនពរ
សម្តេចទាំងពីរជួបតែនិងសេចក្តីសុខមានជន្មាយុយឺនយូរ មានសុខភាព
ល្អបរិបូណ៌ ឈ្នះអស់មាសត្រូវគ្រប់ទិសទីដើម្បីដឹកនាំនាវាកម្ពុជាអោយ
កាន់តែរីកចំរើននិងទទួលបានសមិទ្ធផលថ្មីបន្ថែមទៀត៕Vannak






 

blogger