Wednesday, April 08, 2015

គ្រួសារសពសមាជិកសមាគម៤គ្រួសារបានទទួលថវិកាបេឡាសង្គ្រោះសមាគមអតីតយុទ្ធជនកម្ពុជា




កំពង់ឆ្នាំង៖ គ្រួសារសមាជិកសមាគម អតីតយុទ្ធជនកម្ពុជាចំនួន ០៤ គ្រួសារនាព្រឹកថ្ងៃទី០៨ 
ខែមេសា ឆ្នាំ២០១៥ បានមកទទួលថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន
កម្ពុជាដែលបានប្រារព្ធធ្វើពិធីប្រគល់ នៅមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនីតិសប្បទា
ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមយីយ៉ូនរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន
និងយុវនីតិសប្បទានិងលោកជំទាវប៉ាល់យឿនអភិបាលរងខេត្តកំពង់ឆ្នាំងដោយមានចូលរួមពី
លោកថោងចំរើនប្រធានមន្ទីរនិងមន្រី្តមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងនិងគ្រួសារសមាជិក
សមាគមជាច្រើនទៀត។
 
លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តបានបញ្ជាក់ថា៖
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាអគ្គសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះ រាជជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលបានយកចិត្ត
ទុកដាក់ យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនអតីតយុទ្ឋជន និងគ្រួសារដោយបាន
អនុវត្តគោលនយោបាយជាតិ ចំពោះអតីតយុទ្ឋជនដោយការគោរពដឹងគុណូបការៈ ដ៏ថ្លៃថ្លា របស់បងប្អូនដែលបានលះបង់កំលាំងកាយចិត្តនិងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ និងប្រជាជន ជាមួយនិងការយកចិត្តទុកដាក់ដោះស្រាយជីវភាពខាងសម្ភារៈថវិកាជាបន្តបន្ទាប់ ព្រមទាំងផ្តល់
កិតិ្តយស ការគោរព និងការថែរក្សារសេចក្តីថ្លៃថ្នូជូនអតីតយុទ្ឋជន។គ្រួសារសពសមាជិកសមាគមដែលបានមកទទួលប្រាក់ឧបត្ថមនៅពេលនេះមានចំនួន០៤គ្រួសារ
ក្នុងនោះមានស្រុកកំពង់លែង១គ្រួសារ ក្រុងកំពង់ឆ្នាំង១គ្រួសារស្រុកកំពង់ត្រឡាច១គ្រួសារ
និងស្រុកសាមគ្គីមានជ័យ១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានប្រាក់ ចំនួន៤លានរៀល ពីបេឡាមរណៈសង្គ្រោះ។
លោកជំទាវប៉ាល់យឿនអភិបាលរងខេត្តនិងឯកឧត្តមយីយ៉ូនរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទាមានប្រសាសន៍ថា៖លោកសូមជូលរួមរំលែកទុក្ខ ពីសំណាក់
ក្រុមគ្រួសារសពអតីតយុទ្ឋជនទាំងអស់ និងពិសេសបងប្អូនដែលមកទទួលថវិការមរណ
សង្គ្រោះនៅពេលនេះ ហើយក៏សុំអភ័យទោស ផងដែរ ចំពើការយឺតយ៉ាវក្នុងការប្រគល់ប្រាក់នេះ ប៉ុន្តែទន្ទឹមនិងការយឺតយ៉ាវនេះ យើងបានពន្លឿនការផ្តល់ប្រាក់បានឆាប់ជាមុន និងបន្តអោយ
កាន់តែលឿនជាងនេះទៀត ព្រោះកាលមុនខ្លះចាំដល់៤ឆ្នាំ ក្រោយមកនៅសល់តែ២ឆ្នាំ និងសព្វថ្ងៃនៅសល់ត្រឹមមួយឆ្នាំយើងបានទទួលប្រាក់បេឡានេះហើយ។ លោកជំទាវនិងឯកឧត្តមបានមានប្រសាសន៍បន្តថាៈសមាគមបង្កើតឡើងមានការគាំទ្រយ៉ាង
ខ្លាំងក្លាពីរាជរដ្ឋភិបាល ពិសេស សម្តេច ហ៊ុន សែនដែលសម្តេចក៏ជាអតីតយុទ្ឋជនម្នាក់ ធ្លាប់ឆ្លងកាត់ការលំបាក គ្រប់បែបយ៉ាង ហេតុនេះហើយសម្តេចមិន ភ្លេចពីទុកលំបាករបស់
បងប្អូនឡើយ ។
លោកជំទាវប៉ាល់យឿននិងឯកឧត្តមយីយ៉ូនក៏បានផ្តាំផ្ញើរដល់ក្រុមគ្រសារសមាជិកសមាគម 
ដែលបាន មកទទួលថវិការមរណៈសង្គ្រោះថា៖ សូមបងប្អូនយកទៅប្រើប្រាស់អោយចំគោលដៅ ដើម្បីជាគោលប្រយោជន៍ ក្នុងការដោះបន្ទុកផ្សេងៗជាពិសេសក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ
នេះនិងប្រើប្រាស់ តាមការចាំបាច់នៅក្នុងគ្រួសាររបស់ខ្លួន។ម៉្យាងវិញទៀត សូមបងប្អូនរក្សា
ទុកនូវសលាកបត្រទទួលប្រាក់នេះអោយបានត្រឹមត្រូវព្រោះសម្រាប់ជាប្រយោជន៍ច្រើនណាស់
ទុក្ខសំរាប់អោយកូនចៅជំនាន់ក្រោយមើលពីគំរូវីរៈភាពរបស់គាត់ដែលបានលះបង់ដើម្បីបុព្វហេតុ
ជាតិនិងមាតុភូមិ។លោកជំទាវប៉ាល់យឿននិងឯកឧត្តមយីយ៉ូន ក៏បានផ្តាំផ្ញើរផងដែរ
ដល់ថ្នាក់ដឹកនាំមន្ទីរមន្ត្រីនិងសមគមត្រូវអនុវត្តតាមគោលនយោ បាយសមាគមអោយបានត្រឹមត្រូវ។ត្រូវត្រួតពិនិត្យមុខសញ្ញាសមាជិកសមាគម ដែលបានទទួលមរណៈនិងត្រូវសហការជាមួយបេឡា
ជាតិក្នុងការប្រមូលប្រាក់បេឡាមរណៈសង្គ្រោះពីសមាជីក រួចបង់ជូន គណៈអចិន្រៃ្តនៃគណៈ
កម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាអោយបានទាន់ពេលវេលា៕Vannak










blogger