Friday, February 06, 2015

លោកយាយក្រីក្រទុរគត៌ជន២នាក់ទទួលអំណោយប្រចាំខែរបស់សកម្មជនអ្នលលេងហ្វេស្បុក គាំទ្រគណបក្សប្រជាជនកម្ពុជា



កំពង់ឆ្នាំង៖លោក ផែង វណ្ណៈសកម្មជនអ្នកលេងហ្វេស្បុកគាំទ្រគណបក្សប្រជាជនកម្ពុជា និង ជាសប្បុរសជនដ៏មានធម៌សប្បុរស រស់នៅក្នុងរាជធានីភ្នំពេញនៅព្រឹកថៃ្ងទី០៦ ខែមករា ឆ្នាំ
២០១៥នេះ បានប្រគល់អំ ណោយប្រចាំខែមករារបស់លោក  ជូនលោកយាយ កែមរឿន 
អាយុ៧៨ឆ្នាំ មានជីវភាពទីទាល់ក្រនៅភូមិក្រាំងខ្មែរ ឃុំពពេល និងលោកយាយ ពេង វិន 
អាយុ៩៧ឆ្នាំ ងងឹតភ្នែករស់នៅតែ២នាក់ចៅ  នៅភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូណ៌តាមរយៈ 
លោកអ៊ឹមផង់  សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកបរិបូណ៌ និងជាសមាជិកគណ
បក្សប្រជាជនកម្ពុជាឃុំពពេល និងជាមេបក្សឃុំផ្សារ ស្រុកបរិបូណ៌ផងដែរ។
លោក អ៊ឹមផង់ បានអោយដឹងថា៖ លោក ផែង វណ្ណៈ គឺជាសកម្មជនគណៈបក្ស និងជាអ្នកលេងហ្វេស្បុកគាំទ្រគណបក្សប្រជាជនកម្ពុជា រស់នៅក្នុងរាជធានីភ្នំពេញ កន្លងមកលោកបានជួយជនទីទាល់ក្រ កុមារពិការ កូនភ្លោះ៣នាក់ និងជនចាស់ជរាជា
ច្រើននាក់  នៅក្នុងស្រុកបរិបូណ៌ ហើយលោកបានសន្យាថា និងជួយលោកយាយ កែម រឿន និងលោកយាយ ពេង វិន ក្នុង១ខែអង្ករ១៥គីឡូក្រាម  និងថវិកា៤ម៉ឺនរៀលក្នុងម្នាក់ៗ។នៅព្រឹកថៃ្ងនេះលោក  ក៏បាននាំយកអង្ករនិងថវិការបស់លោក ផែង វណ្ណៈ ទៅប្រគល់ជូន
ផ្ទាល់ដៃ ដល់លោកយាយទាំង២នាក់ តាមការសន្យារបស់ខ្លួន។
លោកអ៊ឹមផង់ បានអោយដឹងទៀតថា៖ លោក ផែង វណ្ណៈ និងមិត្តភ័ក្តិដែលលេង
ហ្វេស្បុកគាំទ្រគណបក្សប្រជាជនកម្ពុជា បាននាំយកអំណោយផ្ទាល់ខ្លួននិងសប្បុរសជន
ជូនដល់ជនរងគ្រោះជនគ្មានទីពឹងកុមារពិការកូនភ្លោះនិងជនចាស់ជរាបានជាច្រើនគ្រួសារ
នៅទូរទាំងប្រទេស។ អំណោយរបស់លោក ផែង វណ្ណៈ ដែលបានផ្តល់ជូនជនក្រីក្រ គឺជាសកម្មភាពមនុស្សធម៌ពិតៗ ដោយមិនរើសអើងពូជសាសន៍និងនិន្នាការនយោបាយ
ឡើយ  ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ក្នុងការជួយសំរាលការលំបាកជូនប្រជាពលរដ្ឋក្រីក្រគ្រប់រូប។ លោក អ៊ឹមផង់ បានសំណូមពរដល់លោកយាយទាំង២នាក់ត្រូវចេះថែទាំសុខភាពអោយបានល្អ ដោយរស់នៅស្អាតហូបស្អាត ទើបធ្វើអោយសុខភាពលោកយាយបានល្អនិង
អាចរស់នៅបានយូរឆ្នាំតទៅមុខទៀត។
អាជ្ញាធរដែនដីនិងលោកយាយទាំង២នាក់បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់
លោក ផែង វណ្ណៈ និងសប្បុរសជនទាំងអស់ដែលបានផ្តល់អំណោយមនុស្សធម៌ ជួយដោះស្រាយការខ្វះខាតរបស់ពួកគាត់  ខណៈដែលពួកគាត់កំពុងតែជួបលំបាក
ពេលនេះ  លោកយាយសូមជូនពរអោយ លោក ផែង វណ្ណៈ និងសប្បុរសជនទាំងអស់
ជួបប្រទះតែសេចក្តីសុខនិងទទួលបានជ័យជំនៈគ្រប់ភារកិច្ច៕


 
blogger