Friday, February 06, 2015

អយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងផ្សព្វផ្សាយច្បាប់ក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌដល់អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងស្រុកជលគីរី




កំពង់ឆ្នាំង៖ សមត្ថកិច្ចគ្រប់អង្គភាព និងអាជ្ញាធរភូមិឃុំស្រុកចំនួន
៩០នាក់ នៅក្នុង ស្រុកជលគីរី បានចូរួមស្តាប់ការផ្សព្វ​ផ្សា​យច្បាប់
ក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ ដែលមាន ​
លោក ឯក ស៊ុនរស្មី ព្រះរាជ​អាជ្ញារងអមសាលាដំបូងខេត្តកំពង់
ឆ្នាំងជាគ្រូ​ឧទ្ទេសនាមក្នុងការផ្សព្វផ្សាយច្បាប់។ការផ្សព្វផ្សាយ
ច្បាប់នេះបានធ្វើពេញមួយថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅ​ក្នុង​
សាលាស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង
បានអោយដឹង​ថា៖នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌ និង
ក្រមព្រហ្មទណ្ឌនេះមាន​សមាស​ភាពចូលរួមពីគណៈអភិបាល 
នាយករដ្ឋបាល នាយករង ការិយាល័យជុំវិញស្រុក មន្ត្រី​សាលាស្រុក កងកំលាំងប្រដាប់អាវុធទាំង៣ក្នុងស្រុក មេឃុំ ជំទប់ មេភូមិទាំង៥ឃុំ 
និងអ្នកដែល​ពាក់ព័ន្ធមួយចំនួនទៀតសរុបប្រមាណជិត៩០នាក់។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះគឺក្នុងគោលបំណងអោយសមត្ថកិច្ច អាជ្ញាធរ 
និងអ្នក​ពាក់​ព័ន្ធទាំងអស់យល់កាន់តែច្បាស់នូវការអនុវត្តន៍ក្រមនីតិវិធី
ព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ ជាមួយស្ថាប័នអយ្យការ ក្នុងការកសាង
សំណុំរឿងដើម្បីដាក់បន្ទុកដល់ជនសង្ស័យ, ការ បញ្ជូនដីកាកោះហៅ ឬដីកានាំខ្លួនអោយត្រឹមត្រូវតាមលក្ខណៈច្បាប់ និងទាន់ពេលវេ លាដល់
សាម៉ីជន,​និងពន្យល់អោយកាន់តែយល់ច្បាស់បន្ថែមទៀតនូវច្បាប់ស្តីពី
ជលផល ច្បាប់ព្រៃឈើ ច្បាប់ចរាចរណ៍ ច្បាប់រៀបអាពាហ៍ពិពាហ៍។ ជាពិសេសបង្ខិតច្បាប់អោយ កាន់​តែ​ជិតទៅដល់ប្រជាពលរដ្ឋគ្រប់
រូបនៅតាមមូលដ្ឋាន អោយគាត់យល់ដឹងតាមរយៈ អាជ្ញាធរមូលដ្ឋាន 
និងសមត្ថកិច្ច ដើម្បីអនុវត្តអោយបានល្អនូវគោ​លនយោបាយភូមិឃុំ 
មានសុវត្ថិភាព​ទាំង៩ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាល។លោកបានបញ្ជាក់បន្ថែមថា៖ការធ្វើលិខិតសេវាសាធារណៈគឺជាការងារ
ដ៏ចាំបាច់បំផុតដល់ប្រជាពលរដ្ឋ ដូចនេះទាមទារអោយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវតែយល់ អោយច្បាស់ពីច្បាប់ ដើម្បីជៀសវាងបានក្នុងការអនុវត្តទៅមានបញ្ហាប្រឈមទៅថ្ងៃ ក្រោយនាំ អោយសមត្ថកិច្ច អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជួបនៅការលំបាក។នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌរយៈ
ពេលពេញ​មួយថ្ងៃនេះ សមត្ថកិច្ច និងអាជ្ញាធរភូមិ ឃុំ ស្រុក មានចំណាប់
អារម្មណ៍យ៉ាងខ្លាំងនិង​បានលើក​ឡើង​នូវសំណួរជាច្រើន​ដែល​ពួក​គាត់មិនទាន់យល់ច្បាស់  ដើម្បីអោយតំណាង អយ្យការពន្យល់ពី​
ច្បាប់​និង​បទពិសោធន៍នានា ​ក្នុង​ការ​ធ្វើកិច្ចការងារទាំងអស់នោះអោយ ត្រឹមត្រូវស្របតាមលក្ខណៈច្បាប់របស់ជាតិ៕វាសនា

 
blogger