Friday, February 06, 2015

ព្រះសង្ឃវត្តបល្ល័ងមួយអង្គធ្លាក់ពីលើដើមអំពិលកំពស់ជាង១០ម៉ែត្រសុគត




កំពង់ឆ្នាំង៖ព្រះសង្ឃមួយអង្គបានសុគតភ្លាមៗបន្ទាប់ពីព្រះអង្គបានឡើង
លើដើមអំពិលមួយដើមកំពស់ជាង១០ម បេះយកផ្លែបានធ្លាក់មកដី។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី០៥ ខែកុម្ភះ 
ឆ្នាំ២០១៥ ក្នុងវត្តបល្ល័ង ក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ។
ញោមព្រះសង្ឃរងគ្រោះបានអោយដឹងថា៖ព្រះសង្ឃរងគ្រោះព្រះនាម 
នូ ធីតា ព្រះជន្ម២៥ព្រះវស្សា មានស្រុកកំណើតនៅភូមិទព័ត្បែង ឃុំពង្រ 
ស្រុករលាប្អៀរ  ព្រះអង្គបួសបាន៤វស្សា និងបានគង់រៀនធម៌អារ នៅក្នុងវត្ត
បល្ល័ងនេះ។ញោមលោកបាននិយាយអោយដឹងទៀតថា៖លោកធ្លាប់មានជម្ងឺស្កន់ ពេលធ្វើទុក្ខម្តងៗតែងតែប្រកាច់ជាច្រើនម៉ោង  ហើយការធ្លាក់ពីលើដើម
អំពិលនេះសុគត ប្រហែលជាជម្ងឺស្កន់ធ្វើទុក្ខ។
ប្រជាពលរដ្ឋនៅកន្លែងកលើតហេតុបានអោយដឹងថា៖នៅក្នុងថ្ងៃកើត
ហេតុក្នុងវត្តមានធ្វើពិធីបុណ្យ ប្រហែលជាលោកឃើញអ្នកស្រុកមកធ្វើ

ម្ហូបបុណ្យខ្វះអំពិល ទើបលោកឡើងដើមអំពិលកំពស់ជា១០មនៅក្នុង

វត្តបេះផ្លែអោយអ្នកភូមិ  ហើយចៃដន្យក៏បានធ្លាក់ពីចុងអំពិលមក
ដីសុគតភា្លមៗតែម្តង។ព្រះសពព្រះសង្ឃរងគ្រោះត្រូវបានញោមញាតិរបស់លោកតំកល់ក្នុង
វត្តបល្ល័ង ធ្វើបុណ្យទានតាមប្រពៃណីសាសនា  ក្រោមការសោក
ស្តាយយ៉ាងខ្លាំងពីក្រុមគ្រួសាររបស់ព្រះអង្គ។ជីវិតសត្វលោកគឺ
មិនទៀងឡើយតែទៀងនឹងស្លាប់ គឺមិនអាចគេចផុតពីសេចក្តីស្លាប់បាន
ឡើយគ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ៕
        
blogger