Friday, February 06, 2015

អាំងវែកទ័រឆក់ត្រីចំនួន១២៣គ្រឿងត្រូវបានប្រជាពលរដ្ឋស្ម័គចិត្តប្រគល់ជូនអាជ្ញាធរស្រុកជលគីរី




កំពង់ឆ្នាំង៖ក្រោយពីអាជ្ញាធរស្រុកជលគីរីបានផ្សព្វផ្សាយសេចក្តីណែនាំលេខ
០៩ ស.ជ.ណ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ របស់ឯកឧត្តម ឈួរ ច័ន្ទឌឿន 
អភិបាលខេត្ត ស្តីពីការចាត់វិធានការណ៍លុបបំបាត់ ឧប ករណ៍​ឆក់​ត្រី​រួចមក
អាំងវែកទ័រឆក់ត្រីចំនួន១២៣គ្រឿងត្រូវបានប្រជាពលរដ្ឋស្ម័គចិត្តប្រគល់ជូន អោយអាជ្ញាធរស្រុកជលគីរីតែឧបករណ៍ឆក់ត្រីរបស់ប្រជាពលរដ្ឋមួយចំនួនធំ
ទៀតនៅលាក់លៀមមិនទាន់បាន ប្រគល់អោយនៅឡើយ។
លោក យិន សាវ៉េន អភិបាលនៃគណៈអភិបាលស្រុកជលគីរីនិយាយអោយដឹង
តាមទូរស័ព្ទ នៅ ម៉ោង១១និង១០នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា៖ក្នុង
ការចាត់វិធានការណ៍លុបបំបាត់ឧបករ​ណ៍ ឆក់ត្រីតាមសេចក្តីណែនាំ
លេខ០៩របស់ឯកឧត្តមអភិបាលខេត្ត អាជ្ញាធរស្រុកបានចាត់វិធានការណ៍ គឺការចុះផ្សព្វផ្សាយក្នុងវេទិកាគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលបានធ្វើ​រួចចំនួន២០លើក​លើ​២៦​ភូមិ មានអ្នកចូលរួមចំនួន៩០២នាក់ និងបានចុះចែក
សេចក្តីណែនាំជូនប្រជា​ពល​​រដ្ឋតាមផ្ទះ និងមុខ​សញ្ញាឆក់ត្រីចំនួន៣.១២៥សន្លឹក។ក្នុងនោះដែរលោកបានអោយនគរបា​លប៉ុស្តិរដ្ឋបាលសហ​ការ​ជាមួយ​សម​ត្ថកិច្ចជំនាញ
ជលផល ចុះស្រង់មុខសញ្ញាដែលមានឧបករណ៍ឆក់ត្រី មាន២៨៧នាក់ ក្នុងនោះមាន
ឃុំ​ព្រៃ​គ្រី​មាន២៤មុខសញ្ញា ឃុំកោះថ្កូវមាន៧៦មុខសញ្ញា ឃុំពាមឆ្កោក១២​០មុខសញ្ញា ឃុំកំពង់អុស២៣មុខ​សញ្ញា ឃុំជលសាមាន៤៤មុខសញ្ញា។
 ក្រោយពីអាជ្ញាធរស្រុកបានអនុវត្តចលនាប្រជាពលរដ្ឋតាមខ្លឹមសាលិខិតនែនាំដែល
បានចែកជូន  រួចមក អាំងវែកទ័រឆក់ត្រីចំនួន១២៣គ្រឿង ត្រូវបានប្រជាពលរដ្ឋក្នុង៤ឃុំ ស្ម័គ្រចិត្តយកមកប្រគល់ជូន អាជ្ញាធរ និង សមត្ថកិច្ចរបស់ស្រុកជលគីរី។
លោកអភិបាលស្រុកបានបញ្ជាក់អោយដឹងទៀតថា៖នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ 
ឆ្នាំ២០១៤ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរី បានបើកកិច្ចប្រជុំមួយដើម្បី
បូកសរុប និងលើកវិធានការ​សំរាប់​អនុវត្តបន្ត ទី១គឺគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវប្រើប្រាស់កំលាំងសរុប វិធានការណ៍​សរុប មធ្យោបាយសរុបដោយសហការជាមួយ
កំលាំងទាំំងអស់ដែលនៅក្នុងស្រុកបន្តអនុវត្តអោយបាន​ខ្លាំង​ក្លា និងផុលផុសតាមសេចក្តី
ណែនាំលេខ០៩របស់លោកអភិបាលខេត្ត។ទី២គឺត្រូវចុះជួបមុខសញ្ញា ផ្ទាល់ដល់ផ្ទះតែម្តង
និងធ្វើកិច្ចសន្យាអោយបញ្ឈប់ការប្រព្រឹត្តបទល្មើសនេសាទទី៣គឺត្រូវប្រើវិធានការណ៍
ឃ្លាំមើលទាំងមុខសញ្ញាដែលបានប្រគល់អោយហើយនិងមុខសញ្ញាដែលកំពុងលាក់
ទុកឧបករណ៍ឆក់។
វិធានការណ៍ទាំង៣ចំណុចខាងលើនេះ អាជ្ញាធរស្រុកនឹងបន្តអនុវត្តចាប់ពីថ្ងៃទី០៥ 
រហូតដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៥ នឹងធ្វើការបូកសរុបម្តងទៀតដើម្បីដឹង
ថាតើការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋក្នុងការប្រគល់នូវឧបករណ៍ល្មើសនេះបាន
ប៉ុន្មានភាគរយ ហើយអ្នកដែលកំពុងប្រព្រឹត្តនូវបទល្មើសឆក់នេះនឹង ត្រូវ ទទួល​ទោសតាមបញ្ញត្តិច្បាប់ជាប់គុកពី១ឆ្នាំដល់៣ឆ្នាំ ព្រោះថាបទល្មើសឆក់ត្រីនេះ ធ្វើ
អោយ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពូជមច្ឆាជាតិព្រមទាំងអាចគ្រោះថ្នាក់ដល់ជីវិតមនុស្ស
ក្នុងមូលដ្ឋានទៀតផង៕


blogger