Wednesday, February 11, 2015

ខេត្តកំពង់ឆ្នាំងបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៤និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០១៥របស់រដ្ឋបាលខេត្ត



កំពង់ឆ្នាំង៖នៅព្រឹកថៃ្ងទី១១ខែកុម្ភៈឆ្នាំ២០១៤នៅសាលានយោបាយខេត្តកំពង់
ឆ្នាំងមានប្រារព្ធបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤និងលើទិស
ដៅការងារឆ្នាំ២០១៥របស់រដ្ឋបាលខេត្ត។ ពិធីនេះប្រារព្ធទៅក្រោមអធិបតីភាព
លោកជំទាវដោកសុទ្ធាប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមឈួរច័ន្ទឌឿនអភិបាល
ខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តប្រធានអង្គភាព
ជុំវិញខេត្តនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សរុបចំនួន៣៦៦នាក់។
មានប្រសាសន៍បើកសន្និបាតឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែង ថា៖គោលបំណងដើម្បីត្រួតពិនិត្យ ឆ្លុះបញ្ចាំងនូវវឌ្ឍនភាពការងារលើគ្រប់វិស័យ
របស់រដ្ឋបាលខេត្ត ដោយរកឲ្យឃើញនូវ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម បទពិសោធន៍ល្អៗ និងដំណោះស្រាយដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងទៅនេះ ឈានទៅរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម របៀបរៀបរយជូន
ប្រជាពលរដ្ឋទូទៅ ក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្តរស់នៅសុខ
ដុមរមនាមានជីវភាពធូរធារកើនឡើងជាលំដាប់ និងមានការអភិវឌ្ឍរីកចម្រើន
លើគ្រប់វិស័យ
ឯកឧត្តមឈួរច័ន្ទឌឿនបានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិសមាជិកាអង្គសន្និ
បាតទាំងអស់ក្រោយពីបានពិនិត្យមើលរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ
២០១៤និងទិសដៅឆ្នាំ២០១៥ត្រូវរួមគ្នាពិនិត្យពិភាក្សាផ្លាស់ប្តូរនូវបទពិសោធន៍
និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋអោយទទួលបានលទ្ធផលល្អមាន
តម្លាភាពនិងប្រសិទ្ធិភាពខ្ពស់ សំដៅអោយប្រជាពលរដ្ឋគាំទ្រក្នុងការអនុវត្តតាម
កម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិ
បាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។Vannak








blogger