Friday, February 06, 2015

បើកម៉ូតូទៅបុកឡានក្រុងក្នុងដំណើរច្រាស់ទិសគ្នារងរបួសធ្ងន់




កំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសធ្ងន់ បើកម៉ូតូទៅបុករថយន្តក្រុងដែល
កំពុងបន្ថយល្បឿនក្នុងទិសដៅច្រាស់គ្នាកណ្តាលយប់។ករណីគ្រោះ
ថ្នាក់ចរាចរណ៏នេះបានកើតឡើងនៅ វេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី
០៤ ខែកុម្ភះឆ្នាំ២០១៥ នៅតាមជាតិលេខ៥ចន្លោះគីឡូម៉ែត្រ៧៨និង៧៩ស្ថិត
ក្នុង ភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។សមត្ថកិច្ចនគរបាលចរាចរណ៏ស្រុករលាប្អៀរបាននិយាយថា៖ជនរងគ្រោះ
មានឈ្មោះជា សារ៉េត អាយុ៤៥ឆ្នាំ មានទីលំនៅភូមិពោធិ ឃុំពោធិ ស្រុកកំពង់
លែង។មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម
គ្មានស្លាកលេខ ក្នុងដំណើរពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ
បានរ៉េចង្កូតទៅស្តាំឆ្វេងដៃ ស្របពេលជាមួយគ្នានោះមានរថយន្តក្រុងមួយ
គ្រឿងពាក់ស្លាកលេខភ្នំពេញ3B. 8673 បើកបរមកពីត្បូងទៅជើង
ក្នុងដំណើរច្រាស់ទិសគ្នា ហើយក៏បានបុកគ្នាតែម្តងបណ្តាលអោយ
រងរបួសធ្ងន់។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា៖សំណាងល្អដែរ

ដោយរថយន្តបានបន្ថយល្បឿន ហើយពេលឃើញម៉ូតូបើកសំដៅមករកខ្លួន
បែបនេះ អ្នកបើករថយន្តក៏ព្យាយាមជាន់ហ្វ្រាំងទាំងបង្ខំឈប់ នៅតែម៉ូតូ
មកបុករថយន្តពេញទំហឹងតែម្តង បណ្តាលអោយអ្នកជិៈម៉ូតូរងរបួសធ្ងន់ត្រូវ
បានគេដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ក្រោយពេលកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ចំណែកមធ្យោបាយ
ទាំង២គ្រឿងត្រូវបាសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅការិយាល័យនគរបាល
ចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលខេត្តដើម្បី  កសាងសំណុំរឿងដោះ
ស្រាយតាមផ្លូវច្បាប់៕

 
blogger