Tuesday, February 03, 2015

រថយន្ត២គ្រឿងបុកគ្នាដាច់ទ្រុងដាច់កាងជ្រុលទៅបុកផ្ទះប៉ើងតៀមកាត់ដេរ១ខ្នង ខ្ទេចនិងកិនស្រ្តីមា្នក់ស្លាប់កំពុងដេកលក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ



កំពង់ឆ្នាំង៖ស្រ្តីម្នាក់បានស្លាប់ភ្លាមៗក្នុងពេលគាត់កំពុងដេកលក់ពេល
យប់  ដោយសាររថយន្ត២គ្រឿងបុកគ្នា ដាច់ទ្រុង ដាច់កាងរាយប៉ាយ ហើយរថយន្តនោះបានជ្រុលចង្កូតមកបុកផ្ទះតៀមថ្មកាត់ដេររបស់ស្រ្តី
រងគ្រោះសង់ផ្ទាល់ដីប៉ើងអស់។ហេតុការណ៍នេះបានកើតឡើ ងនៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ 
លើផ្លូវជាត់លេខ៥ ចន្លោះគីឡូ ម៉ែត្រលេខ៦៦និង៧៦ ក្នុងភូមិខ្នាយក
កោះ ឃុំសែប ស្រុកកំពង់ត្រឡាច។
លោកមេប៉ុស្តិនគរបាលសែបបានអោយដឹងថា៖ស្រី្តរងគ្រោះជាស្រ្តី
មេម៉ាយស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានឈ្មោះ ទាំ សារ៉ាត់ អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិស្វាយប្រកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច នាងបានមកជួលតៀមកាត់ដេររបស់អ្នកស្រុកនៅចំណុចកើតហេតុខាងលើ។
សមត្ថកិច្ចបានអោយដឹងថា៖ក្នុងពេលកើតហេតុគេបានឮសូររថយន្តទាំង
២បុកគ្នាលាន់ដូចគ្រាប់បែកផ្ទុះ នៅចំណុចកើហេតុគេឃើញរថយន្តម៉ាក
ហ៊្វុយស្សូពាក់ស្លាក់លេខ កំពង់ធំ3A-0220 ពណ៌សបើកបរពីជើងទៅត្បូងដាច់
ទ្រុងនិងចង្អើរលើកាប៊ីននៅខាងស្តាំឆ្ងាយពីរថយន្តជាង១០ម៉ែត្រ  ឯរថយន្តបានធ្លាក់ក្បាលពីលើថ្នល់នៅខាងឆ្វេងដៃ។ ចំណែកហ្វ៊ុយស្សូ
ភ្លៅ៥ពាក់ស្លា កលេខ តាកែវ3A1024ពណ៌ប៉ៃតងឆ្នូតទឹកប្រាក់ បើកបរពីត្បូងទៅជើងបានដាច់កាងរប៉ាយរប៉ា យនិងបុកផ្ទះតៀម
ថ្មកាត់ដេរសង់ផ្ទាល់ដី១ខ្នងប៉ើងខ្ទេចខ្ទីអស់ និងកិនស្រ្តីរងគ្រោះចំមួយ
កំណា ត់ខ្លួនខាងលើស្លាប់ ដែលរូបនាងកំពុងដេកក្នុងផ្ទះ ហើយរថយន្តបង្កធ្លាក់ស្រែចម្ងាយពីផ្ទះជនរគ្រោះជិត២០ម៉ែត្រ។ករណីបុកគ្នានេះអ្នកទៅមើលកន្លែងកើតហេតុនិយាយគ្រប់គ្នាថា
ពិតជាសាហាវណាស់ ក្រោយពេលកើហេតុរថយន្តទាំងឃ្លាតពីគ្នាជាង
១០០ម៉ែត្រ  ចំណែកអ្នកបើបបររថយន្តទាំង២បានរត់គេចខ្លួនបាត់
ទាំងអស់គ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចបានសន្និដ្ឋានអោយដឹងថា៖ 
បណ្តាលមកពីការបើកបរលឿនពេកនៅផ្លូវបត់កោង ហើយអ្នកបើកបរទំនងជាបើកងោគផងទើបបង្កអោយមាន
គ្រោះថ្នាក់ធ្ងន់ធ្ងរនិងសាហាវបែបនេះ។ចំណែកអ្នកបើកបរនិង
ព្រូទាំង៤នាក់ក៏អាចរងរបួសផងដែលព្រោះកញ្ចក់និងកាប៊ីនរថយន្តទាំង
២បែកនិងរួញដូចគ្នាខូចខាតធ្ងន់ធ្ងរ។
រថយន្តទាំង២ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ជួលរថយន្តស្ទូចដឹកយកមករក្សាទុកក្នុងស្នងការដ្ឋានខេត្ត  និងបានវាស់វែងប្លង់កើតហេតុកសាងសំណុំរឿងតាមនិតិវិធី ដើម្បីទុកដោះស្រាយជាមួយភាគីទាំង៣តាមផ្លូវច្បាប់៕



 

       


blogger