Wednesday, February 11, 2015

មហោស្រពសិល្បៈយុវជនក្រោមប្រធានបទ« យុវជនដើម្បីវប្បធម៌ជាតិ »




កំពង់ឆ្នាំង៖មហោស្រពសិល្បៈយុវជនខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ
«យុវជនដើម្បីវប្បធម៌ជាតិ»ក្នុងគោលបំណងផ្តល់ឱកាស់ដល់យុវជនខ្មែរ ទទួលបានការអប់រំបណ្តុះបណ្តាលអំពីការសម្តែងសិល្បៈអោយបានត្រឹមត្រូវ  តាមក្បូនខ្នាតនៃលក្ខណៈវប្បធម៌ជាតិ ស្របពេលលំហូរវប្បធម៌សាក
លភាវូបនីយកម្មបរទេសកំពុងជ្រៀ តចូល។មហោស្រពនេះបានធ្វើឡើង
នៅក្នុងសាលប្រជុំមន្ទីរនយោបាយខេត្តនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០ ១៥ រៀបចំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងពិធីប្រារព្ធ ក្រោម
អធិបតីភាព ឯកឧត្តម អ៊ុក សុជាតិ  រដ្ឋលេ ខាធិការក្រសួងវប្បធម៌និងវិចិត្រ
សិល្បៈ និងមន្ត្រីរាជការជុំវិញខេត្តនិងសិស្សវិទ្យាល័យជាច្រើនរូបទៀត។
ឯកឧត្តម អ៊ុន សំអុល អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ការប្រារព្ធ
មហោស្រពសិល្បៈយុវជនក្នុងថ្ងៃនេះ គឺក្នុងគោលបំណង និងទិសដៅផិតល់ឱកាសលើកទឹកចិត្តដល់យុវជនខ្មែរនីក្នុងប្រព័ន្ធសិក្សា 
និងក្រៅប្រព័ន្ធ អោយទទួលបាននូវការអប់រំបណ្តុះបណ្តាលអំពីការសម្តែង
សិល្បៈ អោយបានត្រឹមត្រូវតាមក្បួនខ្នាតនៃលក្ខណៈជាតិ  និងលើកស្ទួយថែរក្សា 
វប្បធម៌ជាតិ អោយស្ថិតស្ថេរគង់វង្ស  នៅក្នុងកាលៈទេសៈ វប្បធម៌ជាតិ  កំពុង
ប្រឈមនិងនៃការហូរចូលវប្បធម៌សាកលភាវូបនីយកម្ម ពីបរទេសបច្ចុប្បន្ននេះ។
តាមរយៈមហោស្រព នេះចង់អោយយុវជនខ្មែរមានការពិចារណានិងមានគំនិត
ច្នៃប្រឌិត ចំពោះសាលកភាវូបនីយកម្មពេលនេះ  ដើម្បីអោយយុវជនចូល
រួមអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជាតិ និងបង្ហាញអោយឃើញផងដែរនូវការអនុវត្តន៍
គោលដៅថ្មី «កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌» ដែលជាចលករជួយជំរុញបន្ថែម
ការប្រើប្រា ស់សក្តានុពលវប្បធម៌ខ្មែរ  ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
នៅក្នុងមហោស្រពនេះដែរយុវជនវិទ្យាល័យព្រះបាទសុរាម្រឹត និងវិទ្យាល័យក្រុង
កំពង់ឆ្នាំងបានសម្តែងរបាំ តំណាងអោយការប្រមុខរបរធ្វើស្រែចំការ ស្នូនឆ្នាំង 
ធ្វើកញ្ជើល្អី របស់អ្នកខេត្តកំពង់ឆ្នាំង និងល្ខោននិយាយខ្លី អប់រំដល់សិស្ស អោយលះបង់ការដើរលេងពាលាអាវាសែ  ត្រូវខិតខំរៀនសូតដើម្បីអនាគត
របស់ខ្លួនដែលជាសសរទ្រូងរបស់ជាតិនិងជាទំពាំងស្នងឬស្សី  ដែលធ្វើអោយ
អ្នកចូលរួមមហោស្រពពេញចិត្តគ្រប៉ៗគ្នា។
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានអោយដឹងដែរថា៖របាំ និងល្ខោននិយាយអប់រំខាងលើនេះ និងត្រូវអប់រំហ្វឹកហាត់បន្ថែម  ដោយលោកគ្រូ អ្នកគ្រូសិល្បៈនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដើម្បីត្រៀមយកទៅប្រឡង
នៅថ្នាក់ជាតិក្នុងពេលខាងមុខ។លោកបានអោយដឹងទៀតថា៖ក្នុងឆ្នាំ២០១៤
កន្លងមក  ក្រុមសិល្បៈអាយ៉ៃរឿងរបស់ខេត្តកំពង់ឆ្នាំងបានទទួលជ័យលាភីឆ្នើម ក្នុងការប្រកួតសិល្បៈមហាជននៅថ្នាក់ភូមិភាគ។ដោយឡែកសិល្បៈការិនីម្នាក់
ផ្នែកស្មូតកំណាព្យ ក៏ទទួលបានជ័យលាភីលេខ១ទូទាំប្រទេសពេលប្រឡងមហោ
ស្រពថ្នាក់ជាតិ នៅរាជធានីភ្នំពេញ។
 ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមាន
មតិសំណេះសំណាលនិងផ្តាំផ្ញើថា៖ ឯកឧត្តម សូមកោតសរសើរដោយស្មោះ
ចំពោះការរាំរបាំជូនពរ  ការសម្តែងរបាំទាក់ទងនិងជីវភាពរស់នៅរបស់អ្នកខេត្ត
កំពង់ឆ្នាំង និងការសម្តែងល្ខោននិយាយអប់រំ របស់ក្មួយៗសិស្សវិទ្យាល័យទាំង២។ការសម្តែងនិងរាំរបាំនេះពិតជាគួរអោយទាក់ទាញណាស់ ទោះបីមានការ
ខ្វះខាតតិចតួចត្រូកែលំអរក៏ដោយ តែអាចទទួលយកបាន។ឯកឧត្តមសូមអោយ
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តខិតខំបន្ថែមទៀតក្នុងការជួយហ្វឹកហាត់រៀន
សូត្រដល់ក្មួយសិស្សវិទ្យាល័យទាំង២ អោយក្លាយជាអ្នកសិល្បៈ និងអ្នជាកសម្តែង
ដ៏ល្អទៅអនាគត។ទន្ទឹមនេះដែលមន្ទីរ ត្រូវខិតខំស្រាវជ្រាវរៀបចំជួសជុល
រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រទាំងឡាយនៅក្នុងខេត្ត និងបណ្តាស្នាដៃឆ្នៃ
ប្រឌិតវត្ថុប្រើប្រាស់នានា  ដែលតំណាងអោយមរតកវប្បធម៌ជាតិ របស់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងអោយយមានគុណភាព និងសោភ័ណភាព ដើម្បីប្រកួតប្រជែងក្នុងទីផ្សារលើកស្ទួយជីវភាពប្រជាពលរដ្ឋ៕Vannak









                                               
blogger