Tuesday, February 03, 2015

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមពិធីបុណ្យមាឃបូជានៅគ្រប់វត្តក្នុងខេត្តកំពង់ឆ្នាំង ​




កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅ ​ខេត្ត កំពង់ឆ្នាំង​យ៉ាង​ច្រើន​កុះករ បាន​មក​ជួបជុំគ្នា​
នៅ​តាមទីវត្តអារាមក្នុងភូមិស្រុករបស់ខ្លួន ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា​  ដែល​
ជា​បុណ្យ​មួយ​ក្នុងចំណោមបុណ្យ​ធំៗ​ ក្នុងវិស័យ​ព្រះពុទ្ធសាសនាជាពិសេស​ប្រទេស
​កាន់​ព្រះពុទ្ធសាស​លើ​សកលលោក តែងតែ​ប្រារព្ធ​ធ្វើ​បុណ្យនេះជារៀងរាល់ឆ្នាំ​។​
ពិធីបុណ្យ​មាឃបូជា​ឆ្នាំនេះ ត្រូវបានប្រារព្ធ​ធ្វើឡើង​នៅគ្រប់ទីវត្តអារាមក្នុងខេត្ត
កំពង់ឆ្នាំងនៅ​ព្រឹក​ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ​២០១៥  និងមានការ​ចូលរួម​ពី​សំណាក់​អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស សីលវន្ត សិ​ល​វ​តី និង ពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ។​បន្ទាប់ពីប្រារព្ធពិធីនានាតាមបែបព្រះពុទ្ធសាសនារួចមក​នៅ
តាមវត្តក៏មាន ពិធីរាប់បាត​ប្រគេន​ព្រះសង្ឃ​ដើម្បីឧទ្ទិសកុសលដល់ញ្ញាតិសន្តាន
ជាដូនជីតាដែលបានចែកឋាននិងរំលឹកដល់បុព្វបុរសខ្មែរដែលបានបូជាជីវិតដើម្បី
បុព្វហេតុជាតិមាតុភូមិនិងប្រជាពលរដ្ឋដែលបានស្លាប់ក្នុងរបស់ប៉ុលពត​ផងដែរ។
 គោលបំណងសំខាននៃការប្រារព្ធធ្វើពិធីបុណ្យមាឃបូជាគឺ​ដើម្បី​រំលឹក​ដល់​ថ្ងៃជា
​មហា​មង្គល​ទាំងពីរ នៃ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ ដែល​ទ្រង់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​
សង្ខារ​ផង​  និង​ថ្ងៃ​ប្រជុំ​ចតុរង្គ​មហាសន្និបាត​នៃ​ព្រះអរហន្ត​ទាំង ១២៥០ អង្គ​ផង​។  
ជា​រៀងរាល់ឆ្នាំ ចំពោះ​ពុទ្ធសាសនិក​ខ្មែរ​យើង តែងតែ​ប្រារព្ធ​ធ្វើបុណ្យ​មាឃបូជា 
នៅ​គ្រប់​វត្ត​អារាម​នៅ​ទូទាំងប្រទេស ដោយ​ចាត់ទុកថា ជាការ​បំពេញ​មហាកុសល
​ដ៏​ថ្លៃថ្លា​បំផុត​។ ឆ្នាំនេះ ពិធីបុណ្យ​មាឃបូជា និង​ប្រព្រឹត្តទៅ​រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃ
​អង្គារ ១៥​កើត និង​ថ្ងៃ​ពុធ ១​រោច​ខែមាឃ ព​.​ស​.២៥៥៨ ត្រូវ​នឹង​ថ្ងៃទី ៣- ខែកុម្ភៈ​
ឆ្នាំ​២០១៥​។ នៅក្នុង​ប្រទេស​កម្ពុជា​ក៏បាន​ធ្វើបុណ្យ​មាឃបូជា ដូច​ប្រទេស​ពុទ្ធសាស
និក​ទាំងពួង​ផងដែរ គឺ​ប្រារព្ធ​ធ្វើ​តាំងពី​រជ្ជកាល​ព្រះបាទ​សម្ដេច​ព្រះមុនីវង្ស​មក រាជ
រដ្ឋាភិបាល​បានកំណត់​ថ្ងៃពេញបូណ៌មី ខែមាឃ​ជា​ថ្ងៃបុណ្យ​សម្រាប់​ជាតិ ហៅ​
យ៉ាងខ្លី​ថា​ជា​ថ្ងៃបុណ្យ​ខាង​ព្រះពុទ្ធសាសនា​៕




 

blogger