Wednesday, February 11, 2015

ក្មេង៤ឆ្នាំឆ្លងថ្នល់ម៉ូតូហុងដាឌ្រីមបុកអូសប្រមាណជិត១០ម៉ែត្ររបួសធ្ងន់ ស្រាល៣នាក់



កំពង់ឆ្នាំង៖ ស្ត្រីបើកបរម៉ូតូម្នាក់ និងកុមារអាយុ៤ឆ្នាំម្នាក់រងរបួសធ្ងន់ 
និងយុវជន ម្នាក់​រងរបួស ស្រាលក្នុងហេតការណ៍គ្រោះថ្នាក់ចរាចរណ៍
ម៉ូតូបើកបុកក្មេងរត់ឆ្លងថ្នល់។ ករណី​នេះបានកើតឡើងវេលាម៉ោង
៣និង៣០នាទីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិត ក្នុងភូមិ​ដំណាក់
ពពូល សង្កាត់កំព​ង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ស្រ្តីរង
គ្រោះជាអ្នកបើកបរម៉ូតូឈ្មោះ នុត សាវ៉ាត អាយុ៣៨ឆ្នាំ រងរបួសធ្ងន់ និង
កូនប្រុសឈ្មោះ អឿន ផាន់ណា អាយុ១៦ឆ្នាំ ជិះពីក្រោយរងរបួស
ស្រាល រស់នៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលា​ប្អៀរ​។ចំណែក
កុមាររត់ឆ្លងថ្នល់ឈ្មោះ នឿន វិមាន អាយុ៤ឆ្នាំ រងរបួសធ្ងន់
​មានឳពុ​ក​ឈ្មោះ ស៊ុំ សារ៉ែន អាយុ៣១ឆ្នាំ និងម្តាយឈ្មោះ ឈៀង 
ចាន់ថុល អាយុ៣១ឆ្នាំ រស់នៅ​ក្នុង​ភូមិសង្កាត់កើតហេតុខាងលើ។
មុនពេលកើតហេតុគេឃើញស្ត្រីឈ្មោះ នុត សាវ៉ាត បានឌុបកូនប្រុស
ពីក្រោយ ក្នុង​ទិសដៅពីតិបូងទៅជើងដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ 
ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1D-1925 លុះមកដល់ចំណុច
កើតហេតុក៍ស្រាប់តែកុមារាឈ្មោះ នុត សាវ៉ាត អាយុ​៤ឆ្នាំបានរត់ឆ្លងថ្នល់
ពីកើតមកលិច បណ្តាលអោយស្ត្រីដែលកំពុងបើកម៉ូតូគេចមិន​ទាន់ ក៍បានបុកដួលទាំងអស់គ្នាអូសចំងាយប្រមាណជិត១០ម៉ែត្រ រងរបួស
ធ្ងន់២នាក់ និងរបួសស្រាលម្នាក់។
ក្រោយពេលកើតហេតុអ្នករងរបួសទាំង៣នាក់ ត្រូវបានអ្នកជិតខាង
ក្នុងភូមិដឹកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង 
ធ្វើការវាស់វែង និងកសាងសំណុំរឿងតាមនីតិវិធី។Tharith




         
blogger