Tuesday, February 03, 2015

ទីតាំងផលិតទូកបាឡាជ័រឬស្មាច់៣កន្លែងនៅស្រុកបរិបូណ៌បានកែលម្អរតាមការណែ នាំរបស់គណៈកម្មការចំរុះ



កំពង់ឆ្នាំង៖ ដោយយោងចំណារបស់ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង
ចុះថៃ្ងទី៩ខែមករាឆ្នាំ២០១៥អោយមន្ទីរព័ត៌មាន មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា
ព្រឹទ្ធសភានិងអធិការកិច្ច  មន្ទីរបរិស្ថាន ស្នងការនគរបាលខេត្ត មន្ទីរឧស្សហកម្ម
និងសិប្បកម្ម និងអាជ្ញាធរដែនដី ហើយរួមគ្នាចុះពិនិត្យសិប្បកម្មទាំង៣កន្លែងនៅ
ស្រុកបរិបូណ៌ និងពិនិត្យពិភាក្សាបើមានផលប៉ះពាល់និងកំហុសបច្ចេកទេសសុំ
អោយជំនាញធ្វើការណែនាំនិងកែលម្អរកុំអោយខុសទៀត។
ក្រោយពីបានទទួលចំណាររបស់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងគណៈកម្មការ
នេះដឹកនាំដោយលោកម៉មឈឿមប្រធានមន្ទីរព័ត៌មានខេត្តបានចុះពិនិត្យនិងប្រជុំ
ណែនាំដល់ម្ចាស់ទីតាំងផលិតទូកបាឡាជ័រឬស្មាច់ទាំង៣នៅស្រុកបរិបូណ៌គឺ៖ត្រូវ
គោរពតាមច្បាប់និងកិច្ចសន្យារបស់ជំនាញ បានកំណត់។ទីតាំងត្រូវហ៊ុំព័ទ្ធ
អោយបានត្រឹមត្រូវមានកង្ហារប៊ឺតខ្យល់ឡើងលើមិនមានការជៈក្លិនមកទៅខាង
ក្រៅធ្វើអោយប៉ះពាល់ដល់បរិស្ថាននិងមានកង្ហារសំរាប់អោយកម្មករកម្មការីនី
កំពុងបំរើការងារទៀតផង។ចំពោះកាកសំណល់ត្រូវវិចខ្ចប់អោយបានត្រឹម
ត្រូវមិនត្រូវដុតកាកឬកប់សំណល់នៅកន្លែងផលិតនិងត្រូវដឹកយកទៅចោល
រណ្តៅសំរាមរបស់ស្រុក។កម្មករកម្មការីនីពេលបំរើការងារត្រូវពាក់ម៉ាស់ការ
ពារធ្វើយ៉ាងណាកុំអោយប៉ះពាល់ដល់សុខភាព។ក្នុងនោះដែរគណៈកម្មការ
បានទុករយៈពេលចាប់ថៃ្ងប្រជុំទី១៤ខែមករាឆ្នាំ២០១៥អោយម្ចាស់ទីតាំង
ផលិតទូកបាឡាជ័រឬស្មាច់អនុវត្តអោយបាននូវដំណាច់ខែមករានេះ។
នៅព្រឹកថៃ្ងទី២ខែកុម្ភៈឆ្នាំ២០១៥ដើម្បីត្រួតពិនិត្យការងារឡើងវិញលោក
ម៉មឈឿមប្រធានមន្ទីរព័ត៌មានខេត្តរួមដំណើរដោយលោកម៉មម៉ៅអនុ
ប្រធានមន្ទីរអធិការកិច្ចខេត្តមន្រ្តីស្រុកភ្នាក់ទូរទស្សន៍អប្សរានិងភ្នាក់ងារ
សារព័ត៌មានដើមអំពិលបានចុះពិនិត្យដល់ទីតាំងឃើញថា៖ម្ចាស់ទីតាំង
ផលិតទូកបាឡាជ័រទាំងបីបានគោរពតាមការណែនាំរបស់គណៈកម្មការ
ធ្វើស្ថានភាពនៅកន្លែងផលិតទាំងបីមានលក្ខណៈល្អប្រសើរជាងមុខ។
ចំណាត់ការរបស់គណៈកម្មការតាមចំណាររបស់ឯកឧត្តមឈួរច័ន្ទឌឿនអភិបាល
ខេត្តដែលដឹកនាំអនុវត្តដោយលោកម៉មឈឿមប្រធានមន្ទីរព័ត៌មានខេត្តត្រូវ
បានប្រជាពលរដ្ឋក្នុងស្រុកបរិបូណ៌បានទទួលអបអរសារទរនិងកោតសរសើរ
ដែលគណៈកម្មការនេះអនុវត្តទៅទទួលបានលទ្ធផលល្អ មានប្រសិទ្ធិភាព
តម្លាភាពជូនឯកឧត្តមអភិបាលខេត្ត។
មានប្រសាសន៍ក្នុងឱកាសនោះលោកម៉មឈឿមបានណែនាំដល់ម្ចាស់ទីតាំង
ផលិតទូកបាឡាជ័រទាំង៣បន្ថែមទៀតថា៖សូមអោយអនុវត្តបានត្រឹមត្រូវតាម
លក្ខណៈបច្ចេសកទេសដូចពេលនេះរហូតកុំអោយអនុវត្តបានតែមួយរយៈពេល
គណៈកម្មការចុះពិនិត្យនោះ។ លោកម៉មឈឿមក៏បានណែនាំដល់កម្មករកម្មកា
រីនីកំពុងផលិតថា៖សុំអោយពាក់ម៉ាស់អោយបានទាំងអស់គ្នាពេលបំរើការងារ
ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាព ធ្វើអោយយើងខាតបង់ពេលវេលានិង
ខាតបង់ថវិកាដោយការមិនប្រុងប្រយ័ត្នរបស់យើង។







         

         
blogger