Wednesday, January 21, 2015

លោកស្រីឈុំចាន់សុខអនុប្រធានមន្ទីរត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរកិច្ចការ នារីខេត្តកំពង់ឆ្នាំង



កំពង់ឆ្នាំង៖ ​ពិធី​ប្រកាសតែងតាំង​ប្រធាន​មន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំងប្រារព្ធ​​
ក្រោម​អធិបតីភាព​លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការ
នារីតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ អ៊ឹង កន្ថាថាវីរដ្ឋមន្រ្តីក្រសួងកិច្ចការ
នារី លោកជំទាវដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ​និង ​មាន​ការ
​ចូលរួម​​ពី​ លោក​លោក​ស្រី​ប្រធាន​មន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត និង មន្រ្តីមន្ទីរ
កិច្ចការនារីខេត្ត នារសៀល​ថ្ងៃទី​២១ ​ខែ​មករា ​ឆ្នាំ​២០១៥​ នៅសាលប្រជុំ
សាលាខេត្តកំពង់ឆ្នាំង ​។​
​លោកម៉ី ហ៊ុល អគ្គនាយករងរដ្ឋបាលបុគ្គលិកនៃក្រសួងកិច្ចការនារី បានអាន
ប្រកាសតែងតាំងលេខ២៤៣៨កកន/ប្រកចុះថៃ្ងទី៣១ខែធ្នូឆ្នាំ២០១៤របស់
ក្រសួងកិច្ចការនារី ត្រូវបានតែងតាំងលោកស្រីឈុំចាន់សុខ អនុប្រធានមន្ទីរ
ទៅជាប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង។ដោយលោកជំទាវប៉ាល់យឿន
អតីតប្រធានមន្ទីរកិច្ចនារីខេត្តដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ឆ្នាំង។   
បន្ទាប់ពីគណៈអធិបតីបានប្រគល់ប្រកាស ​និង ​ប្រគល់​ត្រា​ជូនលោកស្រីឈុំចាន់សុខ 
 ​ប្រធាន​មន្ទីរ​ទើប​តែងតាំង​ថ្មី​រួចមក លោកស្រីឈុំចាន់សុខ បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត
​ដោយ​ខិតខំ​យក ​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​ភារកិច្ច​អោយ​អស់​ពី​កំលាំង​កាយ​ចិត្ត​ 
 ចូលរួម​អនុវត្ត​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​គ្រប់​វិស័យ​របស់​ រាជរដ្ឋាភិបាល​ 
ខិត​ខំ​បំពេញ​ភារកិច្ច​ដោយ​គោរព​ និង​អនុវត្ត​អោយ​បាន​ម៉ឺង​មាត់​តាម​ច្បាប់​ និង​
បទបញ្ញត្តិ​នានា​របស់​រដ្ឋ ​និង​អាជ្ញាធរ​មូលដ្ឋាន​សហការ​ជា​មួយ​បណ្ដា​មន្ទីរ​អង្គភាព
​ជុំវិញ​ខេត្ត​ រាល់​ការ​អនុវត្ត​ភារកិច្ច​អោយ​បាន​រលូន​ រៀប​ចំ​ប្រព័ន្ធ​គ្រប់គ្រង​ការងារ
​ជំនាញ​តាម​រចនា​សម្ព័ន្ធ​ដែល​ច្បាប់​បាន​កំណត់ ​​​សាមគ្គី​ផ្ទៃ​ក្នុង​អោយ​បាន​ល្អ​  
ជា​ពិសេស​សហការ​មួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ដើម្បី​​រួមចំណែក
សកម្មភាពអភិវឌ្ឍន៍ជាមួយអាជ្ញាធរខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់
អោយកាន់តែមានការរីកចំរើននៅសមទ្ធផលថ្មីៗថែមទៀត។
មាន​ ប្រសាសន៍​សំណេះសំណាល​នៅក្នុង​ពិធីនោះ​ដោកសុទ្ធា និង ​លោកជំទាវ
ឃឹមចំរើនបានមាន​ប្រសាសន៍​សង្កត់ធ្ងន់​លើ​ការ​អនុវត្ត​គោល​នយោបាយ​ 
 កំណែទម្រង់​ស៊ី​ជំរៅ​របស់​រាជរដ្ឋាភិបាល ​និង​ការ​បំរើសេ​វា​ជូន​ប្រជាពលរដ្ឋ
អោយបានទាន់ពេលវេលា​។ លោកជំទាវប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង​ និងលោកជំទាវ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ​​បាន​ផ្ដាំផ្ញើដល់​ប្រធាន
មន្ទីរ​ទើបតែងតាំង​ថ្មី​ អោយ​ខិតខំ​បំពេញ​ភារកិច្ច​អោយ​បាន​ល្អ​ក្នុង​ការ​គ្រប់​គ្រង​
បែង​ចែក​តួនាទី ​ភារកិច្ច​ដល់​មន្ត្រី​នៅក្រោម​ឱវាទ​អោយ​បាន​ច្បាស់​លាស់​ត្រឹមត្រូវ​ 
តាម​សមត្ថភាព ​និង​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​របស់​រាជ​រដ្ឋាភិបាល​និតិកាលទី​៥
នៃរដ្ឋសភា ​ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី​។ 
 ​ការ​ធ្វើ​កំណែ​ទម្រង់​វា​មាន​សារៈសំខាន់​ជាច្រើន​ចំពោះ​មន្ត្រី​រាជការ​ ពិសេស​គឺ​ការ​
លុបបំបាត់​ភាព​អសកម្ម ​លុប​បំបាត់​អំពើ​ពុក​រលួយ ​និង​ មាន​តម្លាភាព​ចំពោះមន្រ្តីរាជការ របស់ខ្លួនហើយសហការជាមួយអាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់  ឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋានដើម្បីរួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយភាព
ក្រីក្ររបស់ប្រជាជនយើង​៕ឈាងវណ្ណៈ

















         

blogger