Wednesday, January 21, 2015

សមត្ថកិច្ចនគរបាល១ក្រុមដឹកនាំដោយលោកព្រះរាជអាជ្ញារងចុះព័ទ្ធចាប់អ្នកចែកចាយថ្នាំ បានញៀន៤នាក់នៅពេលយប់ក្នុងផ្ទះសំណាក់



កំពង់ឆ្នាំង៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានលោកព្រះរាជអាជ្ញា
រងអមសាលាដំ​បូងខេត្តកំពង់ឆ្នាំងដឹកនាំកំលាំងសមត្ថកិច្ចព្រហ្មទណ្ឌន
គរបាលក្រុង និងសមត្ថកិច្ចនគរបា​ល​ប្រឆាំងគ្រឿងញៀនខេត្តប្រមាណ
ជាង១០នាក់ ព័ទ្ធចាប់បាននៅវេលាម៉ោង៨និង១៥នា​ទីយប់ថ្ងៃទី២០ ខែ
មករា ឆ្នាំ២០១៥នៅក្នុងផ្ទះសំណាក់វិសាលសុខ ស្ថិតក្នុងភូមិទួលក្រ​ឡា​ញ់ 
សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានថ្លែងអោយ
ដឹងថា៖ មុនពេលព័ទ្ធចាប់ជនសង្ស័យទាំង៤នាក់នេះ គឺប្រជាពលរដ្ឋបាន
រាយការ​ណ៍ថាមានមុខ សញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀនចំនួន
៤នាក់បានចូលស្នាក់នៅក្នុង ផ្ទះសំណាក់ វិសាលសុខ បន្ទាប់មកលោក
ព្រះរាជអាជ្ញារងក៍បានដឹកនាំកំលាំងសមត្ថកិច្ច ចំរុះឡោមព័ទ្ធ និងឆែកឆេរ ហើយក្របួចបានពួកគេទាំង៤នាក់នៅក្នុងបន្ទប់លេខ១២ នៃ​ផ្ទះសំណាក់វិ 
សាលសុខតែម្តង។
ជនសង្ស័យទាំង៤នាក់នោះទី១មានឈ្មោះ យឿន ធារ៉ា ភេទស្រី អាយុ
២៩ឆ្នាំ ទីលំ​នៅមិនពិតប្រាកដ,ទី២ឈ្មោះ ឃន តារាវិសាល ភេទប្រុស អាយុ២៥ឆ្នាំ(ទើបចេញពីពន្ធនា​គារពីបទចែកចាយថ្នាំញៀន) រស់នៅក្នុង​
ភូមិ​ផ្សារ​លើ សង្កាត់ផ្សារឆ្នាំង,ទី៣ឈ្មោះ ធី ប៊ុនថាវ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង,និងទី៤ឈ្មោះ មាស ស្ងួន 
ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិទី១ សង្កាត់ខ្សាម ពួកគេទាំង៤
នាក់នេះ​គឺជាមុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀនដ៍សកម្ម
នៅក្នុងក្រុងកំពង់ឆ្នាំង។
ក្រោយពីចាប់ខ្លួន និងឆែកឆេររួចមកសមត្ថកិច្ចចំរុះបានរកឃើញ
ថ្នាំញៀនម៉ាទឹកកក ចំនួន១កញ្ចប់តូច ចំណែកថ្នាំមួយចំនួនទៀតត្រូវ
ពួកគេទម្លាក់ចូលទៅក្នុងបង្គន់​បំបាត់​ភស្តុ​តាង ខណៈសមត្ថកិច្ចសំរុក
ចូលចាប់ខ្លួន និងបានរកឃើញសម្ភារៈជក់ថ្នាំញៀនមួយចំនួន​ផងដែរ។ជនសង្ស័យទាំង៤នាក់ ត្រូវបានលោកព្រះរាជអាជ្ញារងអោយសមត្ថកិច្ច
យកទៅ​ឃុំទុកនៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំ
រឿងបញ្ជូនទៅតុលាការ។
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ជនសង្ស័យទាំង៤នាក់និងវត្ថុ
តាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងតាមនិតិវិធី
បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីអោយស្ថាប័ន្តតុលាលា

ការចោទប្រកាន់ និងផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់៕




blogger