Friday, January 23, 2015

បើកម៉ូតូត្រូវរថយន្តកៀរម៉ូតូបុកបង្គោលភ្លើងខ្ទេចមួយកំណាត់មុខ អ្នកបើកបរបាក់ជើង២កំណាត់



កំពង់ឆ្នាំង៖យុវជនម្នាក់បានរងរបួសធ្ងន់បាក់ជើង២កំណាត់ ដោយ
សាររថយន្តបើកកៀរម៉ូតូបណ្តាលអោយម៉ូតូនិងមនុស្សហោះបុកបង្គោល

ថ្មអគ្គីសនីពេញទំហឹង  របួសធ្ងន់និងខូចម៉ូតូរុញមួយកំណាត់មុខ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃ
ទី២២ ខែមករា ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ មុខវិទ្យាល័យព្រះបាទ
សុរាម្រឹត ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖  ជនរង
គ្រោះមានឈ្មោះ សេង រ៉ា អាយុប្រមាណ២១ឆ្នាំ រស់នៅភូមិ
ចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងជិះម៉ូតូហុងដាឌ្រីមសេរី

ឆ្នាំ២០១៤ បានរងរបួសបាក់ជើងខាងស្តាំ២កំណាត់។
មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូក្នុងល្បឿនលឿនពីត្បូង
ទៅជើងដល់ចំណុចកើតហេតុក៏ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបរ
ស្របទិសគ្នាកៀរពីក្រោយបណ្តាលអោយម៉ូតូគេរេចង្កូតទៅបុកបង្គោល

ថ្មអគ្គីសនីនៅចិញ្ចើមផ្លូវខាងស្តាំដៃ ពេញទំហឹងបណ្តាលអោយ
រូបគេរបួលធ្ងន់ និងម៉ូតូខ្ទេចមួយកំណាត់មុខ។
ក្រោយពេលកើតហេតុរថយន្តបង្កបានបើករត់គេចទៅបាត់  ចំណែក
ជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តមន្ទីរពេទ្យខេត្តមក
ដឹកបញ្ជូនយកទៅសង្គ្រោះក្នុងមន្ទីរពេទ្យខេត្តប៉ុន្តែដោយសភាព
របួសធ្ងន់ធ្ងរ  ជនរងគ្រោះត្រូវបានគ្រូពេទ្យខេត្តបញ្ជូនទៅកាន់មន្ទីរ
ពេទ្យក្រុងភ្នំពេញជួយសង្គ្រោះព្យាបាលប្តទៀត។ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនមករក្សាទុកនៅ
ក្នុងអធិការនគរបាលក្រុងកំពង់ឆ្នាំងទុកប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ

វិញ  ហើយសមត្ថកិច្ចនឹងបន្តស្រាវជ្រាវរករថយន្តបង្កជាបន្តទៀត

អោយមកទទួលខុសត្រូវជាមួយជនរងគ្រោះ៕



blogger