Tuesday, January 27, 2015

គ្រួសារសពលោកស្រីអ៊ុតណារីស្នងការរងនគរបាលខេត្តបានទទួលថវិកាពីសម្តេចចៅហ្វាវាំងគង់សំអុល ឯកឧត្តមគុយសុផលនិងឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង



កំពង់ឆ្នាំង៖នៅរសៀលថៃ្ងទី២៦ខែមករាឆ្នាំ២០១៥ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្ត
កំពង់ឆ្នាំងរួមដំណើរដោយឯកឧត្តមអ៊ុនសំអុលអភិបាលរងខេត្តលោកប្រាក់វុទ្ធីស្នងការ
នគរបាលខេត្តបានចុះសាកសួរសុខទុក្ខចូលរួមរំលែងទុក្ខនិងនាំយកថវិកាទៅចូលរួម
បុណ្យសពលោកស្រីអ៊ុតណារីស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង នៅគេហដ្ឋានលោក
ស្រីស្ថិតក្នុងភូមិដំណាក់ពពូលសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង។
លោកប្រាក់វុទ្ធីស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ថវិកាដែលឯកឧត្តម
ឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនាំយកមកចូលបុណ្យសពជាមួយគ្រួសារសពលោក
ស្រីអ៊ុតណារីស្នងការរងនគរបាលខេត្តដែលបានទទួលមរណៈភាពដោយជំងឺកាលពីវេលា
ម៉ោង២និង៣០នាទីរំលងអាធ្រាតថៃ្ងទី២៥ខែមករាឆ្នាំ២០១៥មានចំនួន៣០០ដុល្លាជាថវិកា
របស់សម្តេចចៅហ្វាវាំងគង់សំអុលឧបនាយករដ្ឋមន្រ្តីចំនួន២០០ដុល្លា ឯកឧត្តមគុយសុផល
ទេរដ្ឋមន្រ្តីចំនួន១០០ដុល្លានិងថវិការបស់ឯកឧត្តមឈួរច័ន្ទឌឿននិងលោកជំទាវព្រមទាំង
មន្រ្តីរាជការអង្គភាពជុំវិញខេត្តចំនួន៣.៤៥០.០០០រៀលផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសម្តេចអគ្គមហាសេនាទាំងបីប្រមុខដឹកនាំព្រឹទ្ធសភារដ្ឋសភា
និងរាជរដ្ឋាភិបាលសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា
សម្តេចចៅហ្វាវាំងគង់សំអុលឧបនាយករដ្ឋមន្រ្តីនិងឯកឧត្តមគុយសុផលទេសរដ្ឋមន្រ្តី
សម្តេចនិងឯកឧត្តមសូមចូលរួមរំលែកទុក្ខនិងសោកស្តាយជាមួយក្រុមគ្រួសារសពលោក
ស្រីអ៊ុតណារីផងដែរ។




 


blogger