Monday, January 26, 2015

លោកស្រី អ៊ុតណារី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានទទួលមរណៈភាពដោយជម្ងឺ





ជម្ងឺធ្ងន់រយៈពេលជាង២ខែមកនេះក្រុមគ្រួសារបានយកចិត្តទុកដាក់ព្យាបាល
យ៉ាងអស់លទ្ធភាពទាំងក្នុងប្រទេសនិងក្រៅប្រទេស តែនៅមិនជា នៅវេលាម៉ោង
២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ លោកស្រី 
អ៊ុតណារី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកយេនឌ័របាន ទទួល
មរណៈភាព ក្រោមការសោកស្តាយអាឡោះអាល័យយ៉ាងខ្លាំងពីសំណាក់
ក្រុមគ្រួសារពីថ្នាក់នាំខេត្តមន្រ្តីរាជការនិងមន្រ្តីនគរបាលទូទាំងខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយត្រី ប្រាក់វុទ្ធី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖
លោកស្រី អ៊ុតណារី កើតនៅថ្ងៃទី០៦ខែមីនា ឆ្នាំ១៩៦២ មានស្រុកកំណើតនៅភូមិ
ដំណាកពពូល ឃុំកំពង់ឆ្នាំង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងទីលំនៅបច្ចុប្បន្ននៅភូមិ
ដំណាក់ពពូលសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ស្វាមីលោកស្រីគឺ លោកអ៊ឹមសុវណ្ណមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំងបានទទួលមរណៈភាពដោយគ្រោះ
ថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១២មកម៉្លេះហើយលោកស្រី មានកូនក្នុងបន្ទុក៤នាក់ ស្រី២នាក់និងប្រុស២នាក់។
 ប្រវត្តិការងារ លោកស្រីបានចូលបំរើការងារតាំងពីឆ្នាំ១៩៨១ជាបុគ្គលិកពេទ្យនៅ
ឃុំកំពង់ឆ្នាំងហើយលោកស្រីបានផ្ទេរចូលជាកងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំងនៅ
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៨៣ មានតួនាទីជាមន្រ្តីស្ថិតិអត្តសញ្ញាណប័ណ្ណនៃ
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ដោយមានស្នាដៃល្អក្នុងការងារជាបន្តបន្ទាប់ 
លោកស្រីបាន ក្លាយជានាយរងការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាល
ខេត្ត នៅឆ្នាំ២០១៤លោកស្រីត្រូវបានទទួលតំណែងជាស្នងការរងនគរបាលខេត្តទទួល
បន្ទុកយេនឌ័រ ។នៅក្នុងការបំពេញភារកិច្ចជាង៣៤ឆ្នាំកន្លងមក លោកស្រីអ៊ុតណារី
បានទទួលបានមេដាយការពារជាតិចំនួន៣គឺ មេដាយមាស១ មេដាយប្រាក់១ 
មេដាយសំរិត១ និងទទួលបានមេដាយមាសការងារចំនួន១គ្រឿង ព្រមទាំង
ទទួលបានបណ្ណ័សរសើរចំនួន៣ផងដែរ ។

នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមករានេះ ឯកឧត្តម ឈួរ ចន្ទ័ឌឿន 
អភិបាលខេត្ត រួមដំណើរដោយឯកឧត្តមអ៊ុនសំអុលអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទមន្រ្តីរាជការគ្រប់
អង្គភាពជុំវិញខេត្តនិងមន្រ្តីនគរបាលទូទាំងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូល
រួមរំលែកមរណៈទុក្ខនិងគោរពវិញ្ញាណក្ខន្ធលោកស្រីអ៊ុតណារីនៅគេហដ្ឋាន
សពក្នុងភូមិដំណាក់ពពូលសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង។
ក្រុមគ្រួសារសពលោកស្រីអ៊ុតណារីបានអោយដឹងថាៈ ពិធីបុណ្យសពនឹងប្រារពធ្វើពី
ថ្ងៃទី២៥ដល់២៦ខែមករាឆ្នាំ២០១៥ វេលាម៉ោងវេលាម៉ោង២រសៀលត្រូវបានដង្ហែរ
សពទៅបូជានៅវត្តអារញ្ញការាមស្ថិតក្នុងភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង 
ហើយក្រុមគ្រួសារសពក៏សូមគោរពអញ្ជើញញ្ញាតិមិត្តជិតឆ្ងាយរបស់សព មេត្តាចូល
រួមក្នុងពិធីបុណ្យនិងកម្មវិធីដង្ហែសពទៅបូជាតាមកម្មវិធីខាងលើដោយមេត្រីភាពតាម
ការគួរ សូមអរគុណ៕
















blogger