Friday, January 23, 2015

លោកសុខឧត្តមនាំអំណោយសប្បុរសជនជូនគ្រួសារក្រីក្រ ខ្វះប្រាក់ដឹកសពកូនពីមន្ទីរពេទ្យក្រុងភ្នំពេញមកខេត្តកំពង់ឆ្នាំងវិញ



កំពង់ឆ្នាំង៖ លោក សុខ ឧត្តម ប្រធានស្ថានីយ៍វិទ្យុ រិទ្ឋិសែន 99.75  ខេត្តកំពង់ឆ្នាំង 
រួមដំ ណើរដោយ សប្បុរសជនជាម្ចាស់ដេប៉ូស្រាបៀរម៉ាស្ទ័របៀរ៍ និងហ្វាយបៀរ៍ 
និងសហការី នៅព្រឹកថ្ងៃ ទី២២ ខែមករា ឆ្នាំ២០១៥ និង បានយកថវិកាទៅផ្តល់ជូន គ្រួសារក្រីក្រមានកូនស្លាប់ដោយសារជម្ងឺរីកបេះដូង នៅឯមន្ទីរពេទ្យក្រុងភ្នំពេញ គ្មានថវិកាជួលរថយន្តដឹកសពកូនត្រឡបមកផ្ទះវិញ។ ពិធីប្រគល់ថវិកានេះធ្វើ
ឡើងនៅផ្ទះគ្រួសារក្រីក្រខាងលើស្ថិតនៅ ភូមិកណ្តាល ឃុំត្រពាំងចាន់ ​ស្រុកបរិបូណ៌ ដោយមានអាជ្ញាធរភូមិ ឃុំ ស្រុក និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ ។
អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកូនស្រីច្បង ក្នុងគ្រួសារខាងលើនេះឈ្មោះ ជៀម ឡែម 
អាយុ១៦ឆ្នាំបានរៀបរាប់ថាៈ នាងជាកូនបងក្នុងចំណោមបងប្អូន៣នាក់ មាន
ឪពុកឈ្មោះ ជៀម សុង អាយុ៤៦ឆ្នាំជាជនពិការដើរមិនរួច ម្តាយនាង
ឈ្មោះ ធូ ច្រឹប បានស្លាប់កាលពីឆ្នាំទៅ ចំណែកប្អូនស្រីនាងឈ្មោះ
ជៀម សូយ អាយុ១៣ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យគន្ឋបុប្ផា កាលពីយប់ថ្ងៃទី២១ 
ខែមករា  ឆ្នាំ២០១៥ ដោយជម្ងឺរីកបេះដូង នៅម៉ោងប្រមាណ៧យប់។
ដោយគ្មានប្រាក់ដឹកសពប្អូនមកផ្ទះវិញ អាជ្ញាធរមូលដ្ឋានបានជួយទូរស័ព្ទទៅ
ស្ថានីយ៍វិទ្យុរិទ្ឋិសែន ក្នុងនាទី “ខ្ញុំដឹង” ដែលជានាទីផ្តល់ព័ត៌មានពីគ្រប់ទិសទី ដោយបានរៀបរាប់ពីជីវិតគ្រួសារក្រីក្រ គ្មានប្រាក់ដឹកសពកូនត្រឡប់ពីភ្នំពេញ
មកផ្ទះនៅខេត្តកំពង់ឆ្នាំងវិញ និងពេលនោះ ពីធីករវិទ្យុបានអំពាវនាវរកសប្បុ រសជនជួយឧបត្ថមក្រុមគ្រួសារខាងលើ ហើយក៏មានសប្បរសជនទូរស័ព្ទជួយ
ជាបន្តបន្ទាប់ ។
លោកស្រី ស្ងួន សាមៀន ក្រុមប្រឹក្សាឃុំត្រពាំងចាន់ មានប្រសាសន៏ថាៈ ដោយ
សារត្រូវការបន្ទាន់នូវប្រាក់សម្រាប់ដឹកសព លោកស្រីបាន ខ្ចីប្រាក់អ្នកជិត
ខាងជាបណ្តោះអាសន្នអោយចំនួន៥០ម៉ឺនរៀល ដើម្បីជួលរថយន្តពីស្រុក
បរិបូណ៌ទៅដឹកសព ពីភ្នំពេញត្រឡប់មកផ្ទះវិញ។លោក ស្រីបញ្ជាក់ថាៈគ្រួសារ
នេះក្រីក្រខ្លាំងណាស់ ពឹងផ្អែកតែលើកូនស្រីច្បងអាយុ១៦ឆ្នាំ ស៊ីឈ្នួលដកស្ទូង
និងច្រូតកាត់អោយ គេ ចិញ្ចឹមឪពុកពិការនិងប្អូន២នាក់ ពេលប្អូនឈឺនាងជា
បងបានបញ្ចាំដីស្រែគេអស់២ដើម្បីព្យាបាលប្អូន តែ ជម្ងឺនេះមិនអាចព្យាបាល
បានក៏ស្លាប់ទៅ ខណៈដែលម្តាយនាងស្លាប់មិនបានប៉ុន្មានផង។   
លោក សុខ ឧត្តម ប្រធានស្ថានីយវិទ្យុរិទ្ឋសែន កំពង់ឆ្នាំង បានប្រាប់ថា៖ក្នុង
រឿងនេះលោកបានទទួលទូរស័ព្ទជាបន្តបន្ទាប់ពីសប្បុរសជន ខ្លះផ្ញើតាមវីន ខ្លះព្រឹកឡើងប្រមូលថវិកាមកប្រគល់ផ្ទាល់នៅស្ថានីយ ទាំងអស់នេះ
គឺជាទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរយើងដែលតែងជួយគ្នាទៅវិញទៅមក។ ប្រាក់ទាំងនោះខ្លះជាដុល្លា តែលោកបានដូរជាប្រាក់ខ្មែរទាំងអស់មានចំនួន
៧៥ម៉ឺន១ពាន់រៀល ដែលបានមកសប្បុរជនមាន ម្ចាស់ដេប៉ូ ម៉ាស្ទ័របៀរនិង
ហ្វាយបៀរ ខេត្តកំពង់ឆ្នាំង៣៤ម៉ឺនរៀល និងទឹកបរិសុទ្ឋ១០យួរ លោក គង់ ប៊ុនធឿនអ្នកសារព័ត៌មាន១០ដុល្លា លោក លន់ សុខា នៅស្រុកកំពង់ត្រឡាច
១០ដុល្លា លោកសឹម កុសល គ្រូវិទ្យល័យព្រះបាទសុរាម្រឹត ១ម៉ឺនរៀល កញ្ញា 
លីពីន និងកញ្ញា ធីម៉ា ពីធីការនីវិទ្យុ រិទ្ឋិសែន ម្នាក់ៗ២ម៉ឺន រៀល លោក គា 
ខេត្តកំពង់ធំ  ២ម៉ឺន រៀល ប្រជាពលរដ្ឋនៅឃុំប្រឡាយមាស ១១ម៉ឺន១ពាន់រៀល 
ឧបាសិកា ប៉ែន សាវួន ១០ដុល្លា លោក រដ្ឋា ភូមិគល់គុប ១ម៉ឺនរៀល និងបងស្រី 
ស៊ីវ ណេង ម្ចាស់ស្ថានីយប្រេង ២ម៉ឺនរៀល ដែលនេះគឺជាទឹកចិត្តសប្បុរសជន
ខ្មែរជួយខ្មែរ។
គ្រួសារក្រីក្រខាងលើនេះរួមទាំងអាជ្ញាធរមូលដ្ឋានមានសេចក្តីត្រេកអរណាស់
ដោយបានប្រាក់សងថ្លៃជួលរថយន្តដឹកសពកូន និងសល់ប្រាក់ខ្លះសម្រាប់ធ្វើ
បុណ្យ បានលើកដៃសំពះថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ សូមជូនពរអោយពួកគាត់និងក្រុមគ្រួសារជួបតែសេចក្តីសុខគ្រប់ប្រការ ៕  


blogger