Thursday, January 22, 2015

ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយគ្រោះធម្មជាតិនិងរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗចំនួន៧៨០ គ្រួសារទទួលអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចខេត្ត



កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្រីក្រជាជនរងគ្រោះដោយគ្រោះធម្មជាតិ និង
រងគ្រោះដោយគ្រោះថ្នាក់ ផ្សេងៗមក​ពី​៤សង្កាត់ក្នុងក្រុងកំពង់
ឆ្នាំងចំនួន៧៨០គ្រួសារ បានទទួលអំណោយរបស់រាជរដ្ឋាភិបាល

តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំ
ពង់ឆ្នាំង។ពិធីចែកអំណោយនេះប្រារព្ធឡើងនៅព្រឹកថ្ងៃទី២២ខែ
មករាឆ្នាំ២០១៥នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្ប
ទាខេត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមវងសូតរដ្ឋមន្រ្តី
ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ឯកឧត្តម
ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងលោកជំទាវ កែ ច័ន្ទមុនី
អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួម
ពីឯកឧត្តមលោកជំទាវក្រសួងសង្គមកិច្ច លោក លោកស្រីជា
ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។ 
លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុ​វនី
តិសម្បទាខេត្ត​បាន​រាយ​ការណ៍អោយដឹងថា៖ក្រោយពីទទួលបាន
សំណើរបស់លោកអភិបាលក្រុងកំពង់ឆ្នាំងអំពីស្ថានភាពរបស់បង

ប្អូនប្រជាពលរដ្ឋក្រីក្រជាជនរងគ្រោះដោយគ្រោះធម្មជាតិនិងជន
រងគ្រោះដោយយថាហេតុផ្សេងៗចំនួន៧៨០គ្រួសារមន្ទីរបានធ្វើ
គោលការណ៍ស្នើសុំទៅឯកឧត្តមអភិបាលខេត្ត​តាមរយៈអង្គភាព
លទ្ធកម្មដើម្បីចែកប្រជាពលរដ្ឋ៧៨០គ្រួសារក្នុងក្រុងកំពង់ឆ្នាំង
ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ៤០គីឡូ,​មុងមួយ,កន្ទេលមួយ
,និង​ទឹកត្រី​មួយយួរ។
នៅក្នុងពិធីចែកអំណោយនេះឯកឧត្តមវងសូតរដ្ឋមន្រ្តីបានថ្លែងអោយ
ដឹងថា៖​គ្រោះធម្មជាតិ និងគ្រោះមហន្តរាយជាយថាហេតុផ្សេងៗតែង
តែកើតមានជារៀងរាល់ឆ្នាំ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់
ព្យុះ អគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ជាដើម និងតែងតែបង្ក​អោ​យមាន
ការបាត់បង់ទ្រព្យសម្បត្តិ អាយុជីវិតមនុស្សសត្វ ដែលយើងពុំអាចប៉ាន់
ស្មានហេតុការណ៍ ដែលអាចកើតឡើងដោយចៃដន្យណាមួយបាន

ឡើយ។លោកជំទាវបានអំពាវនាវដល់បងប្អូនប្រជា​ពលរដ្ឋទាំង
អស់ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ត្រៀមរៀបចំចាត់វិធាន
ការណ៍នានា និងត្រូវបង្កើនស្មារតីសាមគ្គីក្នុងការជួយសង្គ្រោះគ្នា

ដើម្បីជៀសវាងបានពីគ្រោះថ្នាក់ដល់អាយុ​ជីវិ​ត បាត់បង់
ទ្រព្យសម្បត្តិ និងសត្វពាហនៈផ្សេងៗ។ជាមួយគ្នានេះដែរ ត្រូវអប់រំណែនាំដល់កូនចៅ ធានាសុវត្ថិភាពផ្ទាល់ខ្លួនក្នុងការ

ធ្វើដំណើរតាមផ្លូវទឹក និងការពារកុមារកុំអោយលេងទឹក និង
​នៅ​ផ្ទះតែឯងជាពិសេសត្រូវរក្សាអនាម័យហូបស្អាតរស់នៅស្អាត ដើម្បីបញ្ជៀសជម្ងឺដង្កាត់ផ្សេងៗ។
អំណោយថ្ងៃនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាលដែលមាន
សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមរយៈក្រសួងនិងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា 
ផ្តល់ជូន បងប្អូនបប្រជាពលរដ្ឋសំរាប់ដោះស្រាយទុក្ខ
លំបាកបានមួយគ្រាផងដែរ៕















blogger