Friday, January 23, 2015

នគរបាលក្រសួងនិងខេត្តចាប់បានមេចែកចាយថ្នាំញៀនដ៏សកម្ម២នាក់ដកហូតបានថ្នាំញៀន ១៣កញ្ចប់តូច,អាវុធ២ដើម,ម៉ូតូ១គ្រឿងនិងរថយន្ត១គ្រឿង



កំពង់ឆ្នាំង៖ភាពភ្ញាក់ផ្អើលមួយបានកើតឡើងនៅម៉ោង៦និង១០
នាទីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ នៅចំណុចផ្លូវបែកជា៤ក្បែរ
សាលាបុណ្យភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ប្រមាណកន្លះម៉ោងទាំងសមត្ថកិច្ច ប្រជាការពារ និងប្រជាពលរដ្ឋ នៅ
ពេលនគរបាល ១ក្រុមផ្ទុះអាវុធអាកា៣គ្រាប់ ស្ទាក់ចាប់រថយន្ត
បាឡែនពណ៌ស១គ្រឿង និងមនុស្ស២នាក់ដែលគ្មានអ្នកណាបាន
ដឹងជាមុន ហើយខ្លះយល់ថាអ្នកស្រវឹងបាញ់គ្នា។ ក្រោយពេលកើត
ហេតុទើបគេអោយដឹងថា ការផ្ទុះអាវុធនេះគឺនគរបាលមន្ទីរ
ប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ១ក្រុមគេស្ទាក់ចាប់មេចែក
ចាយគ្រឿងញៀនដ៏សកម្ម២នាក់ ដែលគេតាមដានសម្ងាត់៣
ថ្ងៃមកហើយតាំងពីភ្នំពេញមក។
 សមត្ថកិច្ចអោយដឹងថា៖អ្នកដឹកនាំបង្ក្រាបមុខសញ្ញាចែកចាយគ្រឿង
ញៀនដ៏សកម្មនេះ ជាលោកអនុប្រធានមន្ទីរគ្រឿងញៀន

ក្រសួងមហាផ្ទៃ គឺធ្វើតាមបញ្ជារឯកឧត្តមអគ្គស្នងការនគរបាលជាតិ។ជនល្មើសដែលចាប់ខ្លួនបាននោះ ទី១ឈ្មោះ មាស ចាន់ធិន អាយុ
៣០ឆ្នាំមុរបរ  រត់រថយន្តតាក់ស៊ី ជាមុខសញ្ញាចែកចាយនិងប្រើ
ប្រាស់ថ្នាំញៀនដ៏សកម្ម និងកូនមន្ត្រីគរបាលខេត្តម្នាក់  និងទី២នារី
ម្នាក់ជាគូរដណ្តឹងមិនស្គាល់ឈ្មោះ ពួកគេរស់នៅក្នុងក្រុងភ្នំពេញ និងបានចេញចូលស្នាក់នៅជាមួយផ្ទះឪពុកម្តាយក្នុងភូមិកណ្តាល 
សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចក្រសួងនិងខេត្ត ព្រមទាំងអាជ្ញាធរ
មូលដ្ឋាន លោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត បានសហការគ្នាឆែកឆេរ

ផ្ទះឪពុកគេដែលគេស្នាក់នៅ រកឃើញអាវុធកា៥៩មួយដើម អាវុធអាកាស្វាយបត់មួយដើម ដាវសាំមូរ៉ៃ១ដើម កាំបិតកកុក១ដើម និងសម្ភារៈជក់ថ្នាំញៀនមួយចំនួនទៀត។ដោយឡែកនៅក្នុងរថយន្ត
បាឡែនពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q-3341 របស់់ឪពុកគេដែល
គេយកទៅរត់តាក់ស៊ី និងជិះធ្វើសកម្មភាពចែកចាយថ្នាំញៀន
សមត្ថកិច្ចឆែករកឃើញថ្នាំញៀន១៣កញ្ជប់តូច ដែលក្នុង១កញ្ចប់
គេលក់ថ្លៃ១២ម៉ឺនរៀល។
ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងខាងលើព្រមទាំងរថយន្តបាឡែន
១គ្រឿងនិងម៉ូតូធំ១គ្រឿងត្រូវបានសមត្ថកិច្ចដកហូតបញ្ជូនមករក្សាទុក
ក្នុងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីពិនិត្យស្រាវជ្រាវកសាងសំណុំរឿង
តាមផ្លូវច្បាប់បញ្ជូនទៅកាន់តុលាការខេត្ត។មន្ត្រីនគរបាលមូលដ្ឋានអោយដឹងថា៖ជនសង្ស័យឈ្មោះ មាស ចាន់ធិន ធ្លាប់ជាប់ពន្ធនាគារ២ទៅ៣លើក ពីបទចែកចាយនិងប្រើប្រាស់ថ្នាំញៀន ហើយឪពុកគេជាមន្ត្រីនគរបាលក៏ធ្លាប់បានចាប់បញ្ជូនគេទៅបន្សាប
គ្រឿងញៀននៅបន្ទាយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អស់លុយឡើងក្រខ្លួនទៅហើយ តែគេនៅតែមិនរាងចាលឡើយ។ដោយឡែកអាវុធ២ដើមខាងលើនេះជាអាវុធរបស់ឪពុកគេជាមន្ត្រី
នគរបាលខេត្ត តែគេយកមកទុកលើផ្ទះមានច្បាប់ប្រើប្រាស់ឬយ៉ាង
ណានោះគេមិនទាន់អោយដឹងឡើយ៕  


       


       
blogger