Tuesday, January 27, 2015

គណៈកម្មការចំរុះប្រជុំណែនាំម្ចាស់ទីតាំងផលិតទូកបាឡាជ័រឬស្មាច់ទាំងបីដែលមានទីតាំងនៅ ស្រុកបរិបូណ៌



កំពង់ឆ្នាំង៖ ដោយយោងតាមចំណាររបស់ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្ត
កំពង់ឆ្នាំងគណៈកម្មការចំរុះបានចុះពិនិត្យទីតាំងផលិតទូកបាឡាជ័រឬស្មាច់ចំនួន
៣កន្លែងនៅស្រុកបរិបូណ៌ចំនួន២លើកអោយអនុវត្តតាមកិច្ចសន្យានិងអនុវត្តតាម
លក្ខណៈបច្ចេកទេសត្រឹមត្រូវជៀសវាងមានការប៉ះពាល់បរិស្ថាន។ដើម្បីត្រួត
ពិនិត្យលទ្ធផលការងារនេះឡើងវិញនៅរសៀលថៃ្ងទី២៦ខែមករាឆ្នាំ២០១៥នៅ
មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តកំពង់ឆ្នាំងមានបើកកិច្ចប្រជុំមួយក្រោមអធិបតី
ភាពលោកម៉មឈឿមប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពី
លោកទិត្យណានប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តតំណាងមន្ទីរអធិការកិច្ច  
ស្នងការនគរបាលខេត្ត មន្ទីរបរិស្ថាននិងម្ចាស់ទីតាំងផលិតទូកបាឡាជ័រឬស្មាច់ទាំងបី។
ម្ចាស់ទីតាំងផលិតទូកបាឡាជ័រឬស្មាច់ទាំងបីបានយករូបភាពនិងរាយការណ៍ជូន
អង្គប្រជុំគឺបានអនុវត្តតាមការណែនាំរបស់គណៈកម្មការចំរុះសំរេចបាន៨០ភាគរយ
ហើយតាំងពីថៃ្ងទី១៤ខែមករាឆ្នាំ២០១៥ដែលគណៈកម្មការបានណែនាំគឺនៅសល់
២០ភាគរយទៀតម្ចាស់ទីតាំងផលិតទូកបាឡាជ័រឬស្មាច់ទាំងបីនិងអនុវត្តសំរេច
អោយបានតាមកិច្ចសន្យាដោយមានលក្ខណៈបច្ចេសកទេសត្រឹមត្រូវមិនអោយប៉ះ
ពាលដល់បរិស្ថាននិងសុខភាពអ្នកដទៃឡើយ។
លោកទិត្យណានប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តនិងលោកឈឺនវុធ
តំណាងអោយមន្ទីរបរិស្ថានខេត្តតាមការចុះពិនិត្យនិងការពិនិត្យមើលការអនុវត្ត
ឃើញថាទីតាំងទាំងបីមានភាពល្អប្រសើរជាងមុនលោកទាំង២ក៏បានណែនាំបន្ថែម
សុំអោយម្ចាស់ទីតាំងទូកបាឡាជ័រឬស្មាច់ទាំងបីបន្តអោយចប់តាមការសន្យាជា
មួយគណៈកម្មការចំរុះបានណែនាំនិងត្រូវគោរពអោយបានតាមកិច្ចសន្យារបស់
មន្ទីរនិងច្បាប់បានកំណត់។
លោកម៉មឈឿមប្រធានមន្ទីរព័ត៌មានខេត្តនិងជាអ្នកនាំពាក្យខេត្តបានមាន
ប្រសាសន៍ក្រោយពីការប្រជុំនេះទៅសុំអោយមន្ទីរឧស្សាហកម្មនិងសិប្បកម្ម
និងមន្ទីរបរិស្ថានតាមពិនិត្យមើលការអនុវត្តបន្តការងារដែលនៅសេសសល់
ដែលម្ចាស់ទីតាំងផលិតទូកបាឡាជ័រទាំងបីមិនទាន់អនុវត្តចប់សព្វគ្រប់។លោកក៏បានសំណូមពរអោយម្ចាស់ទីតាំងទាំងបីត្រូវគោរពអោយបានតាម
លក្ខណៈបច្ចេសដែលមន្ទីរជំនាញបានណែនាំអោយបានរួចរាល់នៅដំណាច់
ខែមករាឆ្នាំ២០១៥នេះដើម្បីក្រុមចំរុះចុះទៅពិនិត្យនិងទទួលបានលទ្ធផលល្អ
មានប្រសិទ្ធិភាពរាយការណ៍ជូនឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងដែលបាន
ប្រគល់ភារកិច្ចជូន។លោកបានបន្តថាការងារនេះមិនមែនការធ្វើលេងៗនោះ
ទេបើម្ចាស់ទីតាំងមិនអនុវត្តតាមនោះទេនិងសុំយោបល់ឯកឧត្តមអភិបាល
ខេត្តអោយមន្ទីរជំនាញព្យួរអាជ្ញាប័ណ្ណបើមិនអនុវត្តទៀតនិងដកអាជ្ញាប័ណ្ណ
បញ្ឈប់ការធ្វើអាជីវកម្មតែម្តង។
ចុងបញ្ជប់លោកម៉មឈឿមប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបានស្នើសុំអោយ
បណ្តាញសារព័ត៌មានទាំងអស់ការចុះផ្សាយត្រូវពិនិត្យមើលអោយបានច្បាស់
កុំចុះផ្សាយអ្វីមុនការសន្យារបស់ម្ចាស់ទីតាំងផលិតទូកបាឡាជ័រឬស្មាច់នៅ
ស្រុកបរិបូណ៌ទាំង៣នេះព្រោះគណៈកម្មការកំពុងធ្វើការហើយពួកគាត់បាន
សន្យាថាដំណាច់ខែមករាឆ្នាំ២០១៥អោយរួចរាល់ប្រកបដោយប្រសិទ្ធិភាពនិង
មានលក្ខណៈបច្ចេកទេសត្រឹមត្រូវមិនអោយប៉ះពាល់ដល់បរិស្ថាននិងការរស់នៅ
របស់ប្រជាពលរដ្ឋឡើយ៕









blogger