Wednesday, December 17, 2014

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី២នៅស្រុករលាប្អៀរ




កំពង់ឆ្នាំង៖នៅសាលា ស្រុករលាប្អៀរ បានបើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ 
របស់ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី២ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ក្រោម
អធិបតីភាពឯកឧត្តមអ៊ឹងលាងហ៊ួសមាជិកក្រុមប្រឹក្សាខេត្តឯកឧត្តមអ៊ុនសំអុលអភិបាល

រងខេត្តកំពង់ឆ្នាំង និង មានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត  ប្រធាន
អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាដែនដីស្រុកកំពង់លែងគ្រប់លំដាប់ថ្នាក់ សហគម  
តំណាងប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសរុបចំនួន៤៥៨នាក់។
ក្រោយពីលោក អ៊ុក កីឡា នាយករងរដ្ឋបាលសាលាខេត្តបានអានរបាយការណ៍
បូកសរុបស្តីពី​សមិទ្ធិផល​ការងារសំខាន់ៗឆ្នាំ២០១៤ និងទិសដៅការងារសំខាន់ៗ
ឆ្នាំ២០១៥របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងរួចមកគណៈអធិ​បតីបានផ្តល់សិទ្ធអោយ
សមាជឹកសមាជិការក្នុងអង្គវេទិកា ឡើងសាកសួររាល់បញ្ហាលំបាកនានាដែលទាក់ទង​នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអោយមន្ទីរជំនាញពាក់ព័ន្ធធ្វើការដោះស្រាយ។
នៅក្នុងវេទិកានេះអាជ្ញាធរនៅតាមមូលដ្ឋានមួយចំនួនបានសំណូមពរដល់មន្ទីរ
អង្គភាពមួយចំនួនជួយដោះ ស្រាយ ដូចជា៖បញ្ហាប្រព័ន្ធស្រោចស្រពទឹកស្រែ
ប្រាំងនៅក្នុងឃុំជ្រៃបាក់,ការវាស់វែងដីធ្លីផ្តល់កម្មសិទ្ធជូនប្រជា​ពល​រដ្ឋមានការ
ជាន់គ្នានៅក្នុងឃុំប្រស្នឹប,ការវាស់វែងដីធ្លីរួចហើយនៅក្នុងឃុំទឹកហូត ជាង៣ឆ្នាំ
មិនទាន់​ឃើ​ញចេញប័ណ្ណកម្មសិទ្ធអោយ,ការផ្តល់សេវាសាធារណៈនានានៅតាម
សាលាឃុំ និងនៅតាមមណ្ឌលសុខ​ភា​ព​ឃុំ និងបញ្ហាទាក់ទងនិងសណ្តាប់ធ្នាប់
សន្តិសុខ ចោរកម្ម គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង។
 ដោយឡែកបញ្ហាប្រឈមដែលគួរអោយចាប់អារម្មណ៍នោះ គឺអាជ្ញាធរមូលដ្ឋាននៅក្នុងឃុំស្រែថ្មីបានលើក ឡើងថា៖នៅចំណុចអន្លង់ចាក់
សំរាមជើងភ្នំតូចនៅក្នុងភូមិគល់គប់ ឃុំស្រែថ្មី ត្រូវបានអ្នកម៉ៅការសំរាមនៅ
ក្នុង​ក្រុងកំពង់ឆ្នាំង ដឹកសំរាមយកទៅចាក់ចោលពាសវាលពាសកាលយ៉ាង
អណាធិបតេយ្យ ដោយគ្មានរណ្តៅសំរាប់ ចាក់សំរាមនោះឡើយ ដែលករណី
នេះធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ នៅ ក្នុងតំបន់នោះមានក្លិនស្អុយអសោច និងមានសត្វរុយយ៉ាងច្រើនដេញរោមអ្នក
ដំណើរដែលបានឆ្លងកាត់។ ទន្ទឹម នេះដែរ អាជ្ញាធរមូលដ្ឋានបានសំណូមពរ
ដល់អ្នកម៉ៅការដឹកសំរាមចេញពីក្រុងកំពង់ឆ្នាំងជីក​រណ្តៅថ្មីប្រមូល សំរាម
ដែលបានចាក់ចោលពាសវាលពាសកាលទាំងនោះដាក់ក្នុងរណ្តៅមួយកន្លែង 
ដើម្បីជួយរក្សាដល់​បរិស្ថាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋដែលរស់
នៅតំបន់នោះ។
ពាក់ព័ន្ធនឹងករណីខាងលើនេះតំណាងមន្ទីរបរិស្ថានខេត្ត បានបកស្រាយបញ្ជាក់
អោយដឹងថា៖ខាងមុខនេះ តាមគំរោង អាជ្ញាធរខេត្តនឹងធ្វើការជីករណ្តៅដ៍
ធំមួយសំរាប់ស្តុកសំរាមដែលដឹកចេញពីក្រុងកំពង់ឆ្នាំង ក្រោមការ ឧបត្ថម្ភថវិកា
របស់ធនាគារមួយ ដែលបច្ចុប្បន្នមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរពាក់ព័ន្ធនៅក្នុង
មូលដ្ឋានកំពុងសិក្សា រកទីតាំង ដើម្បីដោះស្រាយបញ្ហានេះ។
ចំណែកបញ្ហាពាក់ព័ន្ធជាមួយកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងឃុំទឹកហូត 
មន្ទីររៀបចំដែនដី សំណង់ និង​សុរិយោដីខេត្ត បានឡើងបកស្រាយអោយ
ដឹងថា៖ក្រោយពីការវាស់វែងដីធ្លីរបស់ប្រជាពលរដ្ឋជាលក្ខណៈប្រព័ន្ធ​នៅក្នុង
ឃុំទឹកហូតរួចមក មន្ទីររបានកសាងឯកសារបញ្ជូនទៅក្រសួងរួចហើយ ប៉ុន្តែក្រោយមកថ្នាក់ជាតិបានអោ​យផ្អាកការចេញប័ណ្ណកម្មសិទ្ធដីរបស់
ប្រជាពលរដ្ឋនៅក្រោមថ្នល់ជាតិមួយរយៈនេះជាកិច្ចការរបស់ថ្នាក់លើ។
ឯកឧត្តមអ៊ឹងលាងហ៊ួសមាេជិកក្រុមប្រឹក្សាខេត្តនិងឯកឧត្តមអ៊ុន សំអុល អភិបាលរងខេត្តបានមានប្រសាសន៍ណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុង
ស្រុក និងមន្ទីរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត សហការគ្នាអោយបានល្អដើម្បី
សំរេចតួនាទីភារកិច្ចរៀងៗខ្លួនដើម្បីចូល រួមអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង,ចូលរួម
អនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការចូលរួមក្នុងការកំណែ​ទម្រង់ស៊ីជម្រៅថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៥៕ 



blogger