Wednesday, October 29, 2014

វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំថវិកាឃុំ.សង្កាត់ឆ្នាំ២០១៥




កំពង់ឆ្នាំង ៖ ព្រឹកថៃ្ងទី២៨ខែតុលាឆ្នាំ២០១៤នៅសាលាខេត្តកំពង់ឆ្នាំង
មានបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការឃុំ.សង្កាត់សំរាប់ឆ្
នាំ២០១៥។ពិធីនេះប្រារព្ធបើកក្រោមអធិបតីភាពឯកឧត្តម
អ៊ុនសំអុលអភិបាលរងខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពី
លោកលោកស្រីទីប្រឹក្សាខេត្ត មន្រ្តីហិរញ្ញវត្ថុសាលាខេត្តមន្រ្តីមន្ទីរ
ហិរញ្ញវត្ថុខេត្ត ទីប្រឹក្សាក្រុងស្រុក មេឃុំ ចៅសង្កាត់និងមន្រ្តីគណនេយ្យ
ករឃុំសង្កាត់សរុបចំនួន១៩២នាក់។ 
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលក្នុងឱកាសនោះឯកឧត្តមអ៊ុនសំអុលអភិបាលរងខេត្តបានមានប្រសាសន៍ថា៖អនុកម្មវិធីទី៤មានគោលបំណង
សំខាន់អភិវឌ្ឍន៍សមត្ថភាពដល់រដ្ឋបាលឃុំ សង្កាត់ស្តីពីភាពត្រឹមត្រូវនៃ
ការគ្រប់គ្រងហិរញ្ញវត្ថុ ដែលកត្តាសំខាន់គឺផ្តោតទៅលើការរៀបចំថវិកា
ឆ្នាំ២០១៥ជាកាតព្វកិច្ចចំបងនិងអាទិភាពទីមួយដើម្បីបំពេញភារកិច្ច
ចំពោះមុខអាចអោយថ្នាក់ឃុំ សង្កាត់អាចរៀបចំថវិកាឃុំ សង្កាត់សំរាប់
ឆ្នាំ២០១៥អោយបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះឯកឧត្តមអ៊ុនសំអុលបានប្រសាសន៍ផ្តាំផ្ញើដល់សក្ខាកាមទាំងអស់អោយខិតខំយកចិត្តទុកដាក់ស្តាប់ការពន្យល់ពីមន្រ្តីជំនាញ
ទាំងអស់ព្រោះថាវគ្គបណ្តុះបណ្តាលរយៈពេលមួយថៃ្ងនេះមានសារសំខាន់
ណាស់វានិងផ្តល់ការយល់ដឹងនិងសមត្ថភាពពេញលេញដើម្បីផ្លាស់ប្តូរពី
ភាក្សាផ្លាស់ប្តូរយោបល់និងបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមកដើម្បីឆ្ពោះ
ទៅរកការអនុវត្តផ្ទាល់ស្តីពីការរៀបចំផែនការឆ្នាំ២០១៥ប្រកបដោយ
តម្លាភាពមានភាពទទួលខុសត្រូវស្របតាមផែនការសកម្មភាពដើម្បី
អោយទទួលបានលទ្ធផលល្អនិងមានប្រសិទ្ធិភាពខ្ពស់៕                                                ឈាង វណ្ណៈ






       
blogger