Monday, August 25, 2014

វេទិកាសាធារណៈ ប្រធានបទ “រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីលុបបំបាត់បទល្មើស”




            រសៀលថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៤ ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខេត្តព្រះសីហនុ ដឹកនាំដោយលោកជំទាវ មីន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈ
ការណ៏ និង ដឹកជញ្ជូន និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះគាំទ្រមូលដ្ឋាន ក្រុងព្រះសីហនុ បានរៀបចំវេទិកាសាធារណៈ ក្រោមប្រធានបទ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីលុបបំបាត់បទល្មើស វេទិកាសាធារណៈប្រព្រឹត្តិទៅនៅសាលាសង្កាត់លេខ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
            មានប្រសាសន៏បើកអង្គវេទិកា លោកជំទាវ មីន មាណវី បានគូសបញ្ជាក់ថា  
អនុវត្តន៏តាមកម្មវិធី នយោបាយ និង យុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី របស់រាជរដ្ឋាភិបាលកម្ពុជា សំរាប់នីតិកាលទី នៃរដ្ឋសភាស្តីពីការគ្រប់គ្រងរដ្ឋបាល
ឃុំ សង្កាត់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើនក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយកំណែទំរង់ស៊ីជំរៅ ស្របតាម
ចតុកោណដំណាក់កាលទី របស់រាជរដ្ឋាភិបាលកម្ពុជា ការរៀបចំវេទិការសាធា
រណៈ នាពេលនេះ គឺជាការផ្តល់ឱកាសអោយប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន
នីមួយៗ ចូលរួមបញ្ចេញមតិយោបល់ដែលទាក់ទងទៅនឹងតម្រូវការចាំបាច់ ក៏ដូចជាសំណូមពរផ្សេងៗរវាងអាជ្ញាធរ និង ប្រជាពលរដ្ឋ ទៅតាមស្ថានភាពនៃបញ្ហាដែលកើតមានឡើង ក្នុងមូលដ្ឋាន ដើម្បីចូលរួមដោះស្រាយទាំង
អស់គ្នា ឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេស ការកាត់បន្ថយ 
នូវអសន្តិសុខក្នុងសង្គម ធានាភូមិឃុំ មានសុវត្ថិភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
            បន្ទាប់ពីលោកជំទាវ មីន មាណវី មានប្រសាសសំណេះសំណាលរួច ប្រជា
ពលរដ្ឋនៅក្នុងសង្កាត់លេខ ក៏បានធ្វើការសំណូមពរដល់អាជ្ញាធរមូលដ្ឋាន រួមមាន 
 សំណូមពរអោយរៀបចំធ្វើផ្លូវអោយមានផ្លូវបេតុងនៅក្នុងមូលដ្ឋានរបស់គាត់ សំណូមពរអោយអាជ្ញាធរពិនិត្យមើលឡើងវិញបឹងព្រែកទប់ដែលជាបឹងធម្មជាតិតាំងពីសម័យបុរាណដែលបឹងនេះរក្សាស្តុកទឹកដើម្បីបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងមូលនៅក្នុងក្រុងព្រះសីហនុ សុំអោយរក្សាបឹងនោះអោយដូចបឹងពីបុរាណវិញ កុំអោយមានការចេញប័ណ្ណទៅអោយបុគ្គលណាម្នាក់អោយសោះ និង សំណូមពរចុងក្រោយសូមអោយអាជ្ញាធរលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសល្បែង
ដែលលេចធ្លោជាងគេនោះ គឺល្បែងភ្នាល់បាល់ទាន់សម័យ ដែលមានទីតាំងនៅឌីឌីម៉ាក
ទល់មុខស្ថានីយ៍រថភ្លើងមួយកន្លែងនិង នៅតាមបណ្តោយផ្លូវសេតេ ព្រោះថាល្បែងពេញនិយមនេះ ជាដើមចមនៃអំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោរឆក់ 
 និង ឈានដល់ប្លន់សំលាប់ជីវិតមនុស្សថែមទៀតផង។ ទាក់ទិននឹងការលើកឡើងខាង
លើនេះ ឯកឧត្តម សំ សំអាត អភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម ជិន សារិន អភិបាល
 ក្រុងព្រះសីហនុ និងលោកជំទាវ មីន ម៉ាណវី មានការកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់លេខ ដែលបានលើកឡើងពីចំណុចសំខាន់ៗដល់អង្គវេទិការទាំងមូល ហើយឯកឧត្តម លោកជំទាវនឹងខិតខំរិះរកមធ្យោបាយជួយដល់បងប្អូនអោយបានជាបណ្តើរៗ តាមដំ
ណាក់កាល។ ចំពោះបញ្ហាល្បែងស៊ីសងវិញ ឯកឧត្តម ជិន សារិន ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលមានភាពក្លាហានក្នុង
ការបញ្ចេញមតិជុំវិញបញ្ហាល្បែងស៊ីសងខាងលើ នេះផងដែរ ហើយឯកឧត្តម សូមអោយបងប្អូនចូលរួមលុបបំបាត់ភាពអសកម្មទាំងនេះ ដើម្បីរក្សាបាននូវសន្តិសុខក្នុងមូល
ដ្ឋាន​​របស់យើង



 
blogger