Wednesday, August 27, 2014

ខេត្តកំពង់ឆ្នាំងមានបើកការប្រជុំផ្ទៃក្នុងបើកទូលាយដើម្បីត្រួតពិនិត្យវាយតម្លៃ សកម្មភាពការងារគ្រប់ផ្នែកក្នុងរយៈពេល១ឆ្នាំនៃការធ្វើកំណែទំរង់ធៀបនិយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល


នៅព្រឹកថៃ្ងទី២៦ខែសីហាឆ្នាំ២០១៤សាលាខេត្តកំពង់ឆ្នាំងមានបើកការប្រជុំផ្ទៃ
ក្នុងបើកទូលាយដើម្បីត្រួតពិនិត្យវាយតម្លៃសកម្មភាពការងារគ្រប់ផ្នែកក្នុងរយៈ
ពេល១ឆ្នាំនៃការធ្វើកំណែទំរង់ធៀបនិយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី
៣របស់រាជរដ្ឋាភិបាលនិតិកាលទី៥នៃរដ្ឋសភាពិធីនេះប្រារព្ធទៅក្រោមអធិប
តីភាពលោកជំទាវដោកសុទ្ធាប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមឈួរច័ន្ទឌឿន
អភិបាលខេត្តកំពង់ឆ្នាំង។ចូលរួមក្នុងឱកាសនោះមានឯកឧត្តមអភិបាល
រងខេត្ត ព្រះរាជអាជ្ញាលោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តមេ
បញ្ជាការកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទប្រធានក្រុមប្រឹក្សានិងអភិ
បាលក្រុង/ស្រុកសរុបជាង១៣២នាក់។មានប្រសាសន៍បើកអង្គប្រជុំឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបាន
មានប្រសាសន៍ថា៖ក្នុងរយៈពេល១ឆ្នាំបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវ
យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ដើម្បី(កំណើនការងារសមធម៌និងប្រសិទ្ធ
ភាពនៅកម្ពុជា)មន្រ្តីរាជកងកំលាំងប្រដាប់អាវុធបានចូលរួមយ៉ាងសកម្មក្នុងការកែ
ទំរង់ស៊ីជំរៅអនុវត្តតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិ
បាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី។កត្តាសំខាន់សំដៅបន្តពង្រឹងការថែរក្សាសន្តិសុខនយោបាយ សន្តិសុខសណ្តាប់
ធ្នាប់សង្គមនិងកិច្ចដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបន្តពង្រឹងគោល
ការណ៍នីតិរដ្ឋ លើកកំពស់ការគោរពសិទិ្ធមនុស្សជំរុញកំណើនសេដ្ឋកិច្ចបន្តបង្កើត
ការងារនិងធានាបាននូវប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ។
 ឯកឧត្តមឈួរច័ន្ទឌឿនបានមានប្រសាសន៍បន្តទៀតថា៖រយៈពេលមួយ
ឆ្នាំនេះទោះបីអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងគ្រប់អង្គភាពជុំវិញខេត្តបានចូល
រួមយ៉ាងសកម្មធ្វើការកំណែទំរង់និងទទួលបានលទ្ធផលល្អក៏ដោយតែសូម
អោយចូលរួមអនុវត្តបន្តទៀត។ហើយឯកឧត្តមជំរុញអោយអាជ្ញាធរគ្រប់លំដាប់អង្គភាពជុំវិញខេត្តលើក
ការពិភាក្សានៅចណុចខ្វះខាតនិងបញ្ហាប្រឈមជាច្រើនដូចជាបញ្ហា
គ្រឿងញៀនបទល្មើសព្រៃឈើ បទល្មើសជលផល ទប់ស្កាត់ករណី
គ្រោះថ្នាក់ចរាចរណ៍ បញ្ហាបរិស្ថានជាពិសេសសំរាម ជំរុញការប្រមូល
ពន្ធ ការងារបង្កបង្កើនផល ការងារចំណាកស្រុក ពង្រឹងគុណភាពអប់រំ 
សេវាសុខាភិបាលនិងដោះស្រាយបញ្ហាកូដកម្មនិងបាតុកម្មរវាងកម្មករ
និងថៅកែរោងចក្រជាពិសេសជាងនេះទៅទៀតកត្តាសំខាន់សុំអោយ
អង្គប្រជុំថៃ្ងនេះពិភាក្សាការងារបញ្ហាទំនាស់ដីធ្លីជាបញ្ហាសំខាន់បំផុត
និងត្រូវរួមគ្នាបន្តដោះស្រាយអោយបានតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់
របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះ
រាជណាចក្រកម្ពុជា៕Vannak




blogger