ក
ផ្ទះបាយទំហំ៥ម៉ែត្រគុណនិង៤ម៉ែត្រជាប់និងផ្ទះធំមួយខ្នងរបស់ប្រជាពលរដ្ឋ
ត្រូវបានអគ្គីភ័យឆេះខ្ទេចនិងឆេះអស់ម៉ូតូ១គ្រឿងនិងឆេះប្រាក់អស់១១៩ម៉ឺនរៀល
ទៀត។គ្រោះអគ្គីភ័យដោយសារទុសេខ្សែភ្លើង នេះបានកើតឡើងនៅវេលាម៉ោង
៨និង៣០នាទីយប់ថ្ងៃទី២៧
ខែមករា ឆ្នាំ២០១៤ ក្នុភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច។
សម្ថកិច្ចមូលដ្ឋានបានអោយដឹងថាៈ ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ គង់ ឆើត អាយុ៤៥ឆ្នាំ មានប្រពន្ធឈ្មោះ សាន សៅ
អាយុ៤២ឆ្នាំ ជាកសិកររស់នៅក្នុង
ភូមិឃុំខាងលើ។មុនពេលកើតហេតុពួកគាត់សំរាកនៅលើផ្ទះធំ
ក៏ស្រាប់តែភ្លើងបាន
ឆេះសន្ធោសន្ធៅឡើងនៅផ្ទះបាយជញ្ជាំងស្លឹករបស់ពួកគាត់។
ខណះនោះអ្នកស្រុក
ជីតខាងក៏បាននាំគ្នាមកជួយពន្លត់
តែអាចទប់ស្កាត់បានតែផ្ទះធំប៉ុណ្ណោះ។
ការខូតខាតគឺឆេះអស់ម៉ូតូវីវ៉ា១គ្រឿង
ប្រាក់១១០ម៉ឺនរៀល និងអង្ករ៥០គីឡូ។
នេះចាត់ទុកជាសំណាងធំមួយដែរដែលអ្នកស្រុកជួយពន្លត់ទាន់ពេលវេលាមិនឆេះ
រាលដាលដល់ផ្ទះធំ
។សមត្ថកិច្ចសន្និដ្ឋាននិងម្ចាស់ផ្ទះបានសន្និដ្ឋានថា គ្រោះអគ្គីភ័យនេះបណ្តាលមកពីការទុសេខ្សែភ្លើង ដែលតជាប់
ជញ្ជាំងស្លឹកខ្វះការប្រុងប្រយ័ត្ន៕
