Friday, December 20, 2013

ប្រជុំត្រួតពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៤.២០១៦)




​ ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​ធ្ន្នូ​ ឆ្នាំ​ ២០១៣​ នៅសាលប្រជុំសាលាខេត្ត(ផ.អ៣)
​មាន​រៀបចំ​ការប្រជុំស្តីពីការត្រួតពិនិត្យលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៤.២០១៦)របស់ខេត្តកំពង់ឆ្នាំង​ ​ ក្រោម​អធិបតីភាពឯកឧត្តមអ៊ុនសំអុលអភិបាលរងខេត្តកំពង់ឆ្នាំង​ ដោយមានការចូលរួមពី មន្រ្តីកសាងផែនការរបស់ខេត្តកំពង់ឆ្នាំង ដែលតំណាងអោយមន្ទីរវិស័យ
អង្គភាពជុំវិញខេត្ត។
លោកទីប៊ុនថាតំណាងអោយលោកប្រធានទីប្រឹក្សា​គ្រប់គ្រងគំរោងកម្មវិធីជាតិប្រចាំខេត្តកំពង់ឆ្នាំងបាន
អោយដឹងថា៖ការប្រជុំរយៈពេលមួយព្រឹកនេះដោយមានការចូលរួមពិភាក្សាផ្តល់យោបល់យ៉ាង
ផុលផុសរបស់សមាជិកសមាជិកាដែលជាមន្រ្តីគណកម្មការកសាងផែនការខេត្តនិងជាតំណាង
អោយមន្ទីរវិស័យអង្គភាពជុំវិញខេត្ត។គោលបំណងសំខាន់ដើម្បីបន្តអនុវត្តគោលនយោបាយ
របស់រាជរដ្ឋាភិបាលអាណត្តិទី៥ឈានទៅអភិវឌ្ឍន៍នៅមូលដ្ឋានរួមចំណែកយ៉ាងសកម្មក្នុងការកាត់
បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។ 
ឯកឧត្តម អ៊ុន សំអុល បាន​សម្ដែង​ការ​កោតសរសើរ​ចំពោះមន្រ្តីក្នុងគណកម្មការ
កសាងផែនការខេត្ត ទីប្រឹក្សាគំរោងកម្មវិធី​  ព្រមទាំង​អង្គភាពដែល​ ពាក់ព័ន្ធ​ អង្គការនានា​ និង​ 
ដៃគូ​អភិវឌ្ឍន៍​ដែល​បាន​ចូលរួម​សហការ​ អនុវត្ដ​នូវ​ផែនការ​សកម្មភាព​កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តកំពង់ឆ្នាំង​ ​ឆ្នាំ​(២០១៤-២០១៦)។​ កម្មវិធីវិនិយោគខេត្តកំពង់ឆ្នាំងជាច្រើនដែលយើងអនុវត្តបានជោគជ័យនៅអាណត្តិទី៤កន្លងមក
សំរាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យនៅទូទាំងខេត្តកំពង់ឆ្នាំង ។​ ​ លទ្ធផលទាំអស់នេះវាជាកញ្ចក់ឆ្លុះបញ្ចាំងនិង  ​បង្ហាញ​អោយ​ច្បាស់​អំពី​ការ​យក​ ចិត្ដ​ទុកដាក់​ក្នុង​ការ​ចូលរួមនិងការគាំទ្រ​របស់អង្គភាពជុំវិញខេត្ត ដៃគូរអភិវឌ្ឍន៍ និង អង្គការនានា
ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍​សំដៅ​លើកកម្ពស់កំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
យើងអោយកាន់មានភាពធូរធារនៅតាមមូលដ្ឋាន ៕








 
blogger